Monday, November 4, 2013

ចង់បំភ្លេចគេមែនទេ?

ខាងក្រោមនេះគឺ ជាអ្វីដែលអ្នកគួរធ្វើ ដើម្បីបំភ្លេចឲ្យបាននូវ អតីតមិត្តប្រុសរបស់អ្នក

១. ស្វែងរកពីមូល​​​ហេតុពិតប្រាកដ
ប្រាកដណាស់ វាគឺជាការ​​​ចាំបាច់មួយ។ អ្នកត្រូវ​​​គិតពីអ្វី ដែលមិនល្អ បានកើតមាន​​​ចំពោះអ្នក ដែលវា អាចជា​​​ហេតុផលមួយ ឬ ច្រើនដែល​​​សមស្របបំផុត ដែលអាចធ្វើឲ្យ​​​អ្នកសម្រេច ចិត្តជ្រើសរើសយក ផ្លូវនេះ។ បន្ទាប់មក អ្នកត្រូវគិតថា អ្នកទាំងពីរគឺ ប្រហែលជាមិន​​​សាកសម ក្នុងការបន្ត​​​ជីវិតរស់នៅ ជាមួយ គ្នាទៀតនោះទេ ហើយអ្នក ក៏មិនចង់ឲ្យវាបន្តនូវ ស្ថានភាពបែបនេះ អស់មួយជីវិតរបស់អ្នកដែរ។ ដូច្នេះ វាគ្មានជម្រើសណា ដែលត្រូវបង្ខំឲ្យខ្លួនអ្នកបន្តនៅក្នុងទំនាក់ទំនង ប្រេះឆាបែបនេះទៀតនោះទេ ។ ការយល់ឃើញបែបនេះ នឹងអាចឲ្យវាមានភាពងាយស្រូល សម្រាប់អ្នកក្នុងការទទូលយក នូវការ ពិត។
២. មិនត្រូវគិតថា “ ប្រសិនបើ… ”
កាលបើអ្នកបានសម្រចចិត្តថា ចែកផ្លូវគ្នាហើយ នោះអ្នកមិនត្រូវគិតពីវាវិញ ម្តងទៀតនោះទេ។ នៅពេលណា ដែលវាត្រូវបានធ្វើរួចទៅហើយ វាមិនអាចបកក្រោយវិញទេ។ ដូច្នេះ អ្នកគួរតែបញ្ឈប់ នូវការគិតតែពី រឿងរ៉ាវល្អៗ ដែលបានកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលដែលមានទំនាក់ទំនងល្អនោះ ។ ហើយអ្នកក៏មិនត្រូវបញ្ចុះបញ្ចូល ខ្លួនឯងទៀតដែរថា ពេលវេលាអាក្រក់ៗទាំងនោះ គឺពិតជាមិនអាក្រក់ ដល់ ថ្នាក់នោះពេកទេ ។
៣. បង្កើតនូវគម្លាតរវាងអ្នក និង គេ
បើទោះជាអ្នក នៅយល់ព្រមនឹងរក្សា ទំនាក់ទំនងមិត្តភាពជាមួយនឹង អតីតមិត្តប្រុសរបស់អ្នក ក៏អ្នកមិន ត្រូវធ្វើការទាក់ទងទៅកាន់គាត់ភ្លាមៗ បន្ទាប់ពីមានការចែកផ្លូវគ្នា នេះដែរ។ វាមានន័យថា អ្នកមិនត្រូវ ទូរស័ព្ទទៅរកគាត់ និង ជួបគ្នាទៀតនោះទេ។ ព្យាយាមបន្តអនាគត ទៅមុខទៀតដោយគ្មានគេ ជំនួស ឲ្យការស្តាយក្រោយនូវអ្វី ដែលអ្នកបានធ្វើ ពីមុនមក។
៤. រៀនប្រឈមនឹងការពិត
វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ ដែលអ្នកត្រូវមានអារម្មណ៍ថា ទុក្ខសោកជាខ្លាំង បន្ទាប់ពីមានការបែក បាក់គ្នានេះ។ ប៉ុន្តែអ្នកត្រូវគិតផងដែរថា ខ្លួនអ្នកគឺជាមនុស្សល្អ ដែលហ៊ានទទួលយកកំហុសពីរបី ហើយវាមិនមែនតែអ្នក ម្នាក់ឯងនោះទេ ដែលធ្វើវានោះ ។ ដូច្នេះ អ្នកត្រូវរៀនប្រឈមនឹងវាបន្តិចម្តងៗ ។
៥.គ្រប់គ្រងនូវការគិតក្នុងផ្លូវអវិជ្ជមានរបស់អ្នក
អ្នកប្រហែលជាអាចស្អប់អតីតមិត្ត ប្រុសអ្នកជាខ្លាំង ឬ ថែមទាំងខ្លួនអ្នកទៀតផង ក្នុងរយៈពេលណា មួយ បន្ទាប់ពីមានការបែកបាក់នេះ។ ប៉ុន្តែអ្នកត្រូវព្យាយាមគិត ក្នុងផ្លូវវិជ្ជមាន និង មិនត្រូវធ្វើនូវអ្វី ដែលអ្នកមិនគួរធ្វើនោះទេ។ អ្នកអាចគ្រប់គ្រងនូវអារម្មណ៍ទាំងនេះ បានដោយការធ្វើអ្វីមួយក្នុងផ្លូវ វិជ្ជមាន។
៦. ដើរកំសាន្ត និង ពិភាក្សាបញ្ហាជាមួយ នឹងមិត្តជិតស្និទ្ធរបស់អ្នក
អ្នកទាំងឡាយណា ដែលស្រលាញ់អ្នក នោះពួកគេនឹងតែងតែ នៅជុំវិញខ្លួនអ្នក ក្នុងនោះមិត្តជិតស្និទ្ធ ក៏ត្រូវបានចាត់ទុក ក្នុងក្រុមនេះផងដែរ។ ដោយសារថា ពួកគេនឹងជួយអ្នក ក្នុងការប្រមូលផ្តុំអារម្មណ៍ និង ដោះស្រាយនូវបញ្ហានេះ ជាមួយនឹងអ្នក ដោយការផ្តល់យោបល់ និង លើកទឹកចិត្តគាំទ្រអ្នក។
៧. សរសេរកំណត់ហេតុឲ្យ បានញឹកញាប់ តាមដែលអ្នកអាចធ្វើបាន
ការសរសេរ អាចជួយសម្រាល នូវការឈឺចាប់អ្នក បានជាច្រើន។ អ្នកអាចយកសៀវភៅ និង ប៊ិច មកសរសេរចេញនូវអ្វី ដែលមាននៅក្នុងចិត្តអ្នក ឬ សរសេរជាកំណាព្យ ឬ សរសេររក្សាទុក ជាកំណត់ ហេតុមួយ។ អ្នកអាចសរសេរនូវរាល់អ្វីៗ ដែលកើតមានក្នុងអារម្មណ៍អ្នក ហើយអ្នកអាចនឹងមានការ ភ្ញាក់ផ្អើល ដែលថានៅពេលខ្លះ អ្នកហាក់នឹងសរសេរនូវអ្វីៗ ដែលអ្នកមិនបានដឹងខ្លួនទាល់តែសោះ។ វិធីនេះ គឺអាចធ្វើឲ្យអ្នកមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងខ្លួនឯង។
៨. បោះចោលនូវអ្វីៗ ដែលអាចរំលឹករឿងចាស់ៗរបស់អ្នកបាន
ធ្វើការសម្អាតបន្ទប់របស់អ្នក និង បង្កើតកន្លែងមួយចំនួនសម្រាប់ខ្លួនអ្នក។ បោះចោលនូវអ្វីៗដែលជា របស់គាត់ មានដូចជាសំបុត្រសេ្នហា, វត្ថុអនុស្សាវរីយ៍ និង វត្ថុផ្សេងៗទៀតដែលអាច នាំឲ្យអ្នកនឹក ឃើញពីគាត់។ វិធីនេះ នឹងជួយឲ្យវាមានភាពងាយស្រូលសម្រាប់អ្នក ក្នុងការបំភ្លេចគាត់ ប្រសិនបើអ្នក មិនបានឃើញនូវពួកវាបាន ដោយចៃដន្យ។
៩. ស្វែងរកសុភមង្គលនៅកន្លែងផ្សេងទៀត
ដោយគ្រាន់តែអ្នកបែកគ្នា នោះមិនមែនបានន័យថា ពិភពលោកនេះត្រូវបានបញ្ចប់នោះទេ។ វាមាន នូវវិធីផ្សេងៗជាច្រើនទៀត ដើម្បីស្វែងរកសុភមង្គល ដូចជាការចំណាយពេលនៅខាងក្រៅផ្ទះ ធ្វើនូវ សកម្មភាពរីករាយក្នុងសង្គម ឬ ចំណាយពេលជាមួយនឹងក្រុមគ្រួសារជាដើម ។
១០. ធ្វើខ្លួនឲ្យសកម្ម
ការថែទាំរូបរាងកាយឲ្យបានសមសួន នឹងមានសុខភាពល្អ នឹងអាចជួយរក្សាផ្លូវចិត្តរបស់អ្នក ឲ្យចាកឆ្ងាយពីរឿងអ្វីផ្សេងៗទៀត តាមដែលអ្នកកំពុងតែផ្តោតអារម្មណ៍លើខ្លួនឯងបានកាន់តែច្រើន ជាងមុន។ ដូច្នេះ អ្នកអាចចេញក្រៅដើម្បីកំសាន្ត ឬ ចូលជាសមាជិកក្លឹបកីឡា តាមដែលវិធីទាំងនេះ នឹង ជួយអ្នក ឲ្យឈប់គិតពីគាតា់បានជារឿយៗនោះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

Monday, August 12, 2013

លទ្ធ​ផលប​ណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ទូទាំង ២៤ រាជធានី​-​ខេត្ត

នៅ​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​៩​ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ទូទាំង ២៤ រាជធានី​-​ខេត្ត​។
​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ទូទាំង ២៤ រាជធានី​-​ខេត្ត មាន​ដូចខាងក្រោម​៖​

Friday, June 7, 2013

៩​ ប្រការធ្វើឲ្យអ្នកចាស់មុនអាយុ

១.​មើល​ទូរទស្សន៍​

​ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ សកល​វិទ្យាល័យ Queensland (​អូស្ត្រាលី​) បង្ហាញថា ១​ម៉ោង​មើល​ទូរទស្សន៍​នឹង​បំ​ព្រួញ​ជីវិត​របស់​អ្នក​២២​នាទី ។ ទូរទស្សន៍​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​អាក្រក់​រង្វង់​ចង្កេះ​ប៉ុណ្ណោះ​ទេ វា​នៅ​បំ​ព្រួញ​អាយុ​របស់​អ្នក និង​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ Alzheimer ។​

២.​ទទួលទាន​ទឹក​ដោយ​ប្រើ​បំពង់​បឺត​

​យើង​តែង​គិតថា ភេសជ្ជៈ​ណា​បញ្ចូល​ក្នុង​ខ្លួន នឹង​ឥទ្ធិបល​ដល់​សុខភាព​ដោយ​មិន​ស្មានថា វិធី​ទទួលទាន​ក៏​ជា​មូលហេតុ​ឥទ្ធិពល​ដល់​ភាពចំណាស់​ជាក់ស្តែង​នោះ ការប្រើ​បំពង់​បឺត នឹងធ្វើ​ឲ្យ​កើន​ភាពចំណាស់​ដោយសារ​វា​ធ្វើ​ឲ្យ​ស្នាម​ជ្រួញ​កកើត​ជុំវិញ​ មាត់ ដូច​អ្នក​ជក់បារី ។ ពួក​អ្នកជំនាញការ​ទូន្មាន​ចូរ​ទទួលទាន​ផ្ទាល់​ដោយ​មិន​ប្រើ​បំពង់​បឺត ។​

Tuesday, June 4, 2013

អ្វីទៅជា "កន្ទាល​ត្រអាក"?

 កន្ទាល​ត្រអាក ជាអ្វី?
កន្ទាល​ត្រអាក​ជាជម្ងឺ​សើស្បែក​មួយ​ប្រភេទ ដែល​ភាសា​បរទេស​ហៅថា អៀទិខារៀ (Urticaria). ជម្ងឺនេះ​មិនមែន​ជាជម្ងឺ​ឆ្លងទេ វាកើត​ឡើង​ដោយសារ​ការមាន​ប្រតិកម្ម​ទៅនឹង​អ្វីមួយ ឬ​ជម្ងឺ​អ្វីមួយ។

រោគ​សញ្ញា​កន្ទាលត្រ​អាក
នៅពេល​ចេញកន្ទាល​ត្រអាក​លើស្បែក គេសង្កេត​ឃើញមាន​ផ្ទាំង​កន្ទួល​ប៉ោង ហើយ​រមាស់។ នៅពេល​កាន់តែ​អេះ វា​កាន់តែ​ប៉ោងឡើង។ លក្ខណៈ​ពិសេស​របស់វា​គឺប៉ុន្មាន​ម៉ោង​ក្រោយពីអេះ ផ្ទាំង​កន្ទួល​នោះ​ស្រក​ទៅវិញ​ដោយគ្មាន​បន្សល់​ទុកនូវ​ស្លាកស្នាម លើស្បែក​ទេ ហើយ​វាអាច​ចេញនៅ​កន្លែង​ផ្សេង​ទៀត។ វាអាច​កើតនៅ​គ្រប់កន្លែង​នៃរាង្គកាយរ​បស់​មនុស្ស ហើយ​មានរាង​ប្លែកៗ ខ្លះចេញ​ជាផ្ទាំងៗ​ធំ មាន​រាងដូចជា​ផែនទី ខ្លះ​ជាកន្ទួល​តូចៗ។

Tuesday, January 29, 2013

ច្បាប់​៖របៀប​ប្រើ​ប្រាស់​​និមិត្តសញ្ញា “©រក្សាសិទ្ធិ” សម្រាប់​កម្មសិទ្ធ​​ផ្សេង​ៗ



law
នៅ​ក្នុង​ច្បាប់ខ្មែរ ការរក្សា​សិទ្ធិ មានចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​អនុម័ត​ឆ្នាំ​២០០៣ ហើយ​​ច្បាប់​នេះ​​មិនបាន​ចែង​ហាម​មិន​ឲ្យដាក់​និមិត្តសញ្ញា “©​រក្សា​សិទ្ធិ” ទេ ក៏ប៉ុន្តែ ក៏​មិនមានចែង​តម្រូវ​ថា​ ចាំបាច់​ត្រូវ​តែ​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” នេះ ទើប​ទទួលបាន​នូវការ​​ការពារ​ស្របច្បាប់ដែរ។ និយាយ​សរុបមកវិញ ឲ្យ​តែ​ស្នាដៃ​និពន្ធ​ណាមួយ បំពេញ​ទៅតាម​លក្ខខណ្ឌ​ដែល​ច្បាប់​តម្រូវ ទោះបី​ជា​មាន​និមិត្ត​សញ្ញា​ “©រក្សាសិទ្ធិ” ឬ​គ្មាន ក៏​នៅតែ​ទទួលបាន​នូវការ​ការពារ​ពីច្បាប់​រក្សាសិទ្ធិ​ដូចគ្នា​ទាំងអស់។
ហេតុអ្វី ​បាន​ជា​ច្បាប់​ចែង​ថា​ មិនបាច់​ដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏​បាន​បែប​នេះ?

Monday, January 21, 2013

១០ យ៉ាង​ងាយៗ​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​យ៉ាង​ធំធេង

ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ជា​ អ្វី​ដែល​មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន។ ​​ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ​សកម្មភាព​តូចៗ​​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​អាច​​​ផ្លាស់ប្ដូរ​ខ្លួន​អ្នក​យ៉ាង​ធំធេង។ ​ខាងក្រោម​ជា​ចំណុច​ងាយៗ​ ១០ យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​​

Wednesday, January 2, 2013

ហេតុ​​អ្វី​ ​​ជួប​​ជុំ​គ្នាចូ​ល​ចិ​ត្ដ​ពិ​សា​រ​ស្រា​?​



បច្ចុប្បន្ន គេ​បាន​មើលឃើញ និង​តែង​និយាយ​គ្រប់គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា យុវជន យុវនារី រួមទាំង​មជ្ឈិមវ័យ​ផងដែរ ដែល​ស្ថិតនៅក្នុង​វ័យ​បំរើ​ការងារផ្សេងៗ តែងតែ​ចូល​ចិ​ត្ដ​ប្រារព្វ​ពិធីជប់លៀងផ្សេងៗ ដើម្បី​ជាការ​ជួបជុំគ្នា ជាពិសេស​ឆ្លៀត​ក្នុងឱកាស​នោះ គេ​តែងមាន​មានការ​ពិសារ​ស្រា ឬ​ស្រា​បៀរ មិនដែល​ខាន​ឡើយ។ តើ​ហេតុអ្វី​បានជា​គេ​ចូល​ចិ​ត្ដ និង​ត្រូវ​ចេះ​ពិសារ​ស្រា? សំណួរ​នេះ ត្រូវបាន​ឆ្លើយផ្សេងៗគ្នា ពី​សំណាក់​យុវវ័យ និង​មជ្ឈិមវ័យ។
សំរាប់​យុវវ័យ គេ​បាន​ឆ្លើយថា ពួកគេ​ចូល​ចិ​ត្ដ​ជួបជុំ​មិ​ត្ដ ញាំ​អី​ជុំគ្នា ពិសារ​ស្រា ពីព្រោះ​ពួកគេ​ចូល​ចិ​ត្ដ​ភាពសប្បាយ​រីករាយ បន្ទាប់ពី​ពេលទំនេរ​ពី​ការសិក្សា ឬ​ការងារ ហើយក៏​ដើម្បី​បង្ហាញ​ពី​ភាព​ហ៊ឺហារ​ទាន់សម័យ​របស់​ពួកគេ។ ចំណែក​រូបភាព​ការជួបជុំ​ពិសារ​ស្រា​សម្រាប់​មជ្ឈិមវ័យ​វិញ គឺមាន​ភាពខុសប្លែក​ប​ន្ដិ​ច​ពី​យុវវ័យ ត្រង់​ថា ពួកគេ​យល់ឃើញថា មាន​មានការ​ពឹងពាក់​ពំនាក់​អាស្រ័យ​គ្នា យើ់ង​ត្រូវ​អ​ញ្ចើ​ញ​គេ​មក​ពិសារ​ស្រា​ទើប​មាន​ភាពងាយស្រួល​ទំនាក់ទំនង ហើយ​នៅពេលដែល​គេ​ជួយ​យើង​បាន​ជោគជ័យ​ហើយ​នោះ ក៏ត្រូវ​អញ្ជើញ​គេ​ពិសារ​ស្រា​ទៀត ដើម្បី​ជាការ​ដឹងគុណ និង​អបអរសាទរ។
ចំណុច​មួយទៀត​ដែល​គេ​ចូល​ចិ​ត្ដ​នោះ គឺ​ការ​ពិសារ​ស្រា​អោយ​ស្រវឹង គេ​អាច​មើល​អត្ដ​ច​រិ​កម​នុស្ស ព្រោះ​មនុស្ស​នៅពេល​ពិសារ​ស្រា​ស្រវឹង​ខ្លាំង គឺ​មិនអាច​គ្រប់គ្រង​ស្មារតី​ខ្លួន​បាន នឹង​ស្ដែងចេញ​នូវ​អត្ដ​រិ​ក​ដើម​របស់គេ ឬ​និយាយ​រៀបរាប់​ពី​ភាពស្មោះត្រង់​រវាង​គ្នា និង​គ្នា។ ទាក់ទង​នឹង​ការ​ពិសារ​ស្រា​នេះ​ផងដែរ សុភាសិត​ជប៉ុន​មួយ បាន​លើកឡើងថា «កែវ​ទី១ មនុស្ស​ផឹកស្រា កែវ​ទី២ ស្រា​ផឹក​មនុស្ស ហើយ​កែវ​ទី៣ ស្រា​ផឹកស្រា»៕
 
ប្រភព- http://socialnews.com.kh//main/detail/5181.htm

១០​ចំណុច​ក្នុង​ការគ្រប់គ្រង​សម្ពាធ​ឈាម ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​

ដោយ​ ការអនុវត្ត​តាម នូវ​ការផ្លាស់ប្តូរ​នូវ​ទំលាប់​រស់នៅ​ជា​ប្រចាំថ្ងៃ​របស់​អ្នក ទាំង​១០​យ៉ាងនេះ គឺ​អ្នកនឹង​អាច កាត់​បន្ទាប​សម្ពាធ​ឈាម​របស់​អ្នក និង កាត់បន្ថយ​បាន​ផងដែរ​នូវ​ឱកាស​ប្រឈម​នឹង ជំងឺ​បេះដូង​។​
ប្រសិនបើ​អ្នក​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម នោះ​បានន័យថា សម្ពាធ ស៊ីស្តូលិក (​លេខ​ដែល​នៅ​ខាងលើ​) មាន​លេខ ១៤ ឬ លើសពីនេះ និង សម្ពាធ ដ្យា​ស្តូលិ​ក (​លេខ​ដែល​នៅ​ខាងក្រោម​)  មាន​លេខ ៩០ ឬ ច្រើន​ជាង​នេះ នោះ​អ្នក​ប្រហែលជា​មាន​ការព្រួយបារម្ភ​អំពី ការ​ត្រូវ ប្រើប្រាស់​ថ្នាំ ដើម្បី​ជួយ​អោយ​សម្ពាធ​ឈាម​របស់​អ្នក បាន​ចុះ​មក​កម្រិត​ធម្មតា​វិញ​។​
​ទាំងនេះ​គឺជា​ការផ្លាស់ប្តូរ​ទំលាប់​រស់នៅ​ជា​ប្រចាំ​ថ្ងៃ ទាំង​១០​យ៉ាង ដែល​អាច​បន្ទាប​សម្ពាធ​ឈាម​របស់​អ្នក និង រក្សា​វាអោយ​ស្ថិតនៅ​ក្នុង​កម្រិត​ធម្មតា​ ៖