១.មើលទូរទស្សន៍
ការស្រាវជ្រាវមួយរបស់ពួកអ្នកវិទ្យាសាស្ត្រនៅ សកលវិទ្យាល័យ Queensland (អូស្ត្រាលី) បង្ហាញថា ១ម៉ោងមើលទូរទស្សន៍នឹងបំព្រួញជីវិតរបស់អ្នក២២នាទី ។ ទូរទស្សន៍ពុំត្រឹមតែធ្វើឲ្យអាក្រក់រង្វង់ចង្កេះប៉ុណ្ណោះទេ វានៅបំព្រួញអាយុរបស់អ្នក និងធ្វើឲ្យកើនហានិភ័យកើតជំងឺ Alzheimer ។២.ទទួលទានទឹកដោយប្រើបំពង់បឺត
យើងតែងគិតថា ភេសជ្ជៈណាបញ្ចូលក្នុងខ្លួន នឹងឥទ្ធិបលដល់សុខភាពដោយមិនស្មានថា វិធីទទួលទានក៏ជាមូលហេតុឥទ្ធិពលដល់ភាពចំណាស់ជាក់ស្តែងនោះ ការប្រើបំពង់បឺត នឹងធ្វើឲ្យកើនភាពចំណាស់ដោយសារវាធ្វើឲ្យស្នាមជ្រួញកកើតជុំវិញ មាត់ ដូចអ្នកជក់បារី ។ ពួកអ្នកជំនាញការទូន្មានចូរទទួលទានផ្ទាល់ដោយមិនប្រើបំពង់បឺត ។៣.ហាត់ប្រាណតិចពេក ឬច្រើនពេក
មិនអាចរៀបរាប់អស់ពីផលប្រយោជន៍នៃការហាត់ប្រាណ ។ ដោយសារវាដែលអ្នកមានអារម្មណ៍ថា ខ្លួននៅក្មេង ពោរពេញដោយថាមពល ភ្លឺស្វាងត្រូវបានការពារផុតជំងឺ Alzheimer ។ ជាងនេះទៀតបរិមាណឈាមទៅដល់ស្បែកច្រើនជាងធ្វើឲ្យស្បែកភ្លឺថ្លា ពេលមិនហាត់ប្រាណឬហាត់ឈប់កណ្តាលទីនឹងបំព្រួញជីវិតរបស់អ្នក ធ្វើឲ្យកើនគ្រោះថ្នាក់ត្រូវធាត់ បេះដូង... ។ ប៉ុន្តែហាត់ប្រាណច្រើនពេកនឹងធ្វើឲ្យរឹងសន្លាក់ បង្កើនហានិភ័យរលាកសន្លាក់ ហើយក៏ធ្វើឲ្យអ្នកឈានទៅរកភាពចំណាស់លឿនជាង ។៤.ស្ករ
ទទួលទាន ស្ករច្រើនពេកនឹងធ្វើឲ្យកើនខ្លាញ់ពោះ ។ បន្ថែមលើនោះស្កររួមជាមួយពន្លឺព្រះអាទិត្យ និងជក់បារីជាមូលហេតុសំខាន់៣នាំដល់ស្នាមជ្រីវជ្រួញ ។ ពេលកម្រិតស្ករក្នុងឈាមខ្ពស់ និងបង្ករការដាច់បាត់ Collagen ក្រោមស្បែក ។ ពេលដាច់បាត់ ភាពយឺតយារ របស់ Collagen ត្រូវរឹងទៅ បណ្តាលឲ្យស្បែកមានស្នាមជ្រួញ និងយារធ្លាក់ ។៥.ពាក់កាសត្រចៀក
ការស្រាវជ្រាវមួយបានចង្អុលបង្ហាញថា ប្រើកាសត្រចៀកក្នុង១ម៉ោងអាចឥទ្ធិពលបណ្តោះអាសន្នដល់សោតវិញ្ញាណ អ្នកស្តាប់ ។ ក្នុងពេលការស្រាវជ្រាវមួយផ្សេងទៀតបង្ហាញថា ជាមួយនឹងបិរមាណសំឡេងខ្ពស់បំផុតអាចដាក់សោតវិញ្ញាណទៅក្នុង គ្រោះថ្នាក់របួសជាស្ថាពរ ។៦.ការងារ
ការងារគឺចាំបាច់ សម្រាប់យើងទាំងអស់គ្នា ប៉ុន្តែការចំណាយពេលវេលា និងកម្លាំងច្រើនពេកដើម្បីវា នឹងធ្វើឲ្យយើងឆាប់ចាស់ជាង ។ ការស្រាវជ្រាវទាំងឡាយបានបញ្ជាក់ថា ស្ត្រេសក្នុងការងារអាចធ្វើឲ្យកើនហានិភ័យជំងឺបេះដូង បង្កើនល្បឿនចំណាស់កោសិកា ។ ប្រើពេលវេលាច្រើនសម្រាប់ការងារ មានន័យដូចគ្នានឹងការថយចុះពេលវេលាហាត់ប្រាណ ទទួលទាន សម្រាកកាយ ។៧.សាប៊ូ
យើងគិតថា សាប៊ូចាំបាច់សម្រាប់ស្បែក តែជាក់ស្តែងពុំមែនដូច្នេះឡើយ ។ ស្បែកត្រូវការស្រទាប់សំបកអាស៊ីត១ ដើម្បីធ្វើរបងការពារធម្មជាតិ ពេលលាងដោយសាប៊ូមានលក្ខណៈអាល់កាឡាំង អាចកម្ចាត់បាត់ស្រទាប់ការពារនេះ បណ្តាលឲ្យមានស្នាមជ្រីវជ្រួញ ។ អ្នកជំនាញការទូន្មានគួររកប្រភេទសាប៊ូមានកម្រិត PH ល្មម ។៨.ខ្នើយសំឡី
ប្រសិនពេលគេងអ្នកគេងផ្អៀងតែម្យ៉ាងនោះផ្ទៃមុខរបស់អ្នកនឹងត្រូវ កៀប ហើយខ្នើយសំឡីអាចបង្កស្នាមជ្រួញលើស្បែក ។ ដើម្បីបញ្ចៀសភាពចំណាស់លឿនចូរប្តូរមកគេងផ្ងារ ឬប្រើខ្នើយព្រែ Satin អាចបន្ថយស្នាមជ្រួញ និងរក្សាកម្រិតសំណើមឲ្យស្បែក ។៩.របបទទួលទានពុំសូវមានជាតិខ្លាញ់
មនុស្សជាច្រើនតមទទួលទានខ្លាញ់ដើម្បីបញ្ចុះទម្ងន់ ដោយមិនដឹងថា ខ្វះជាតិខ្លាញ់ដូចជា Omega 3 អាចឥទ្ធិពលដល់ល្បឿនចំណាស់របស់អ្នក ។ Omega 3 មានច្រើនក្នុងប្រេងត្រី គ្រាប់អាល់ម៉ុន... ចាំបាច់សម្រាប់យើង និងជួយឲ្យយើងនៅក្មេងបានយូរ ។ វាពុំត្រឹមតែរក្សាឲ្យស្បែកតឹងរលោង ពុំសូវជ្រីវជ្រួញ បង្កើនសុខភាពឲ្យខួរក្បាល បេះដូង តែនៅបង្កើនអាយុឲ្យអ្នក ៕Mប្រភព: http://health.cen.com.kh/index.php/health/2567-9-
No comments:
Post a Comment