Wednesday, January 2, 2013

ហេតុ​​អ្វី​ ​​ជួប​​ជុំ​គ្នាចូ​ល​ចិ​ត្ដ​ពិ​សា​រ​ស្រា​?​



បច្ចុប្បន្ន គេ​បាន​មើលឃើញ និង​តែង​និយាយ​គ្រប់គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា យុវជន យុវនារី រួមទាំង​មជ្ឈិមវ័យ​ផងដែរ ដែល​ស្ថិតនៅក្នុង​វ័យ​បំរើ​ការងារផ្សេងៗ តែងតែ​ចូល​ចិ​ត្ដ​ប្រារព្វ​ពិធីជប់លៀងផ្សេងៗ ដើម្បី​ជាការ​ជួបជុំគ្នា ជាពិសេស​ឆ្លៀត​ក្នុងឱកាស​នោះ គេ​តែងមាន​មានការ​ពិសារ​ស្រា ឬ​ស្រា​បៀរ មិនដែល​ខាន​ឡើយ។ តើ​ហេតុអ្វី​បានជា​គេ​ចូល​ចិ​ត្ដ និង​ត្រូវ​ចេះ​ពិសារ​ស្រា? សំណួរ​នេះ ត្រូវបាន​ឆ្លើយផ្សេងៗគ្នា ពី​សំណាក់​យុវវ័យ និង​មជ្ឈិមវ័យ។
សំរាប់​យុវវ័យ គេ​បាន​ឆ្លើយថា ពួកគេ​ចូល​ចិ​ត្ដ​ជួបជុំ​មិ​ត្ដ ញាំ​អី​ជុំគ្នា ពិសារ​ស្រា ពីព្រោះ​ពួកគេ​ចូល​ចិ​ត្ដ​ភាពសប្បាយ​រីករាយ បន្ទាប់ពី​ពេលទំនេរ​ពី​ការសិក្សា ឬ​ការងារ ហើយក៏​ដើម្បី​បង្ហាញ​ពី​ភាព​ហ៊ឺហារ​ទាន់សម័យ​របស់​ពួកគេ។ ចំណែក​រូបភាព​ការជួបជុំ​ពិសារ​ស្រា​សម្រាប់​មជ្ឈិមវ័យ​វិញ គឺមាន​ភាពខុសប្លែក​ប​ន្ដិ​ច​ពី​យុវវ័យ ត្រង់​ថា ពួកគេ​យល់ឃើញថា មាន​មានការ​ពឹងពាក់​ពំនាក់​អាស្រ័យ​គ្នា យើ់ង​ត្រូវ​អ​ញ្ចើ​ញ​គេ​មក​ពិសារ​ស្រា​ទើប​មាន​ភាពងាយស្រួល​ទំនាក់ទំនង ហើយ​នៅពេលដែល​គេ​ជួយ​យើង​បាន​ជោគជ័យ​ហើយ​នោះ ក៏ត្រូវ​អញ្ជើញ​គេ​ពិសារ​ស្រា​ទៀត ដើម្បី​ជាការ​ដឹងគុណ និង​អបអរសាទរ។
ចំណុច​មួយទៀត​ដែល​គេ​ចូល​ចិ​ត្ដ​នោះ គឺ​ការ​ពិសារ​ស្រា​អោយ​ស្រវឹង គេ​អាច​មើល​អត្ដ​ច​រិ​កម​នុស្ស ព្រោះ​មនុស្ស​នៅពេល​ពិសារ​ស្រា​ស្រវឹង​ខ្លាំង គឺ​មិនអាច​គ្រប់គ្រង​ស្មារតី​ខ្លួន​បាន នឹង​ស្ដែងចេញ​នូវ​អត្ដ​រិ​ក​ដើម​របស់គេ ឬ​និយាយ​រៀបរាប់​ពី​ភាពស្មោះត្រង់​រវាង​គ្នា និង​គ្នា។ ទាក់ទង​នឹង​ការ​ពិសារ​ស្រា​នេះ​ផងដែរ សុភាសិត​ជប៉ុន​មួយ បាន​លើកឡើងថា «កែវ​ទី១ មនុស្ស​ផឹកស្រា កែវ​ទី២ ស្រា​ផឹក​មនុស្ស ហើយ​កែវ​ទី៣ ស្រា​ផឹកស្រា»៕
 
ប្រភព- http://socialnews.com.kh//main/detail/5181.htm

No comments:

Post a Comment