ដោយ ការអនុវត្តតាម នូវការផ្លាស់ប្តូរនូវទំលាប់រស់នៅជាប្រចាំថ្ងៃរបស់អ្នក ទាំង១០យ៉ាងនេះ គឺអ្នកនឹងអាច
កាត់បន្ទាបសម្ពាធឈាមរបស់អ្នក និង កាត់បន្ថយបានផងដែរនូវឱកាសប្រឈមនឹង ជំងឺបេះដូង។
ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺលើសសម្ពាធឈាម
នោះបានន័យថា សម្ពាធ ស៊ីស្តូលិក (លេខដែលនៅខាងលើ)
មានលេខ ១៤ ឬ លើសពីនេះ និង សម្ពាធ ដ្យាស្តូលិក (លេខដែលនៅខាងក្រោម) មានលេខ ៩០ ឬ
ច្រើនជាងនេះ នោះអ្នកប្រហែលជាមានការព្រួយបារម្ភអំពី
ការត្រូវ ប្រើប្រាស់ថ្នាំ ដើម្បីជួយអោយសម្ពាធឈាមរបស់អ្នក បានចុះមកកម្រិតធម្មតាវិញ។
ទាំងនេះគឺជាការផ្លាស់ប្តូរទំលាប់រស់នៅជាប្រចាំថ្ងៃ
ទាំង១០យ៉ាង ដែលអាចបន្ទាបសម្ពាធឈាមរបស់អ្នក
និង រក្សាវាអោយស្ថិតនៅក្នុងកម្រិតធម្មតា ៖
១.
ធ្វើការបញ្ចុះទំងន់ និង ឧស្សាហ៍ពិនិត្យមើលពីទំហំចង្កេះរបស់អ្នក
ជារឿយៗ
សម្ពាធឈាមនឹងត្រូវបានចុះ នៅពេលដែលទំងន់ខ្លួនអ្នកបានស្រកចុះផងដែរ។ ការស្រកទំងន់ បានត្រឹមតែ ៤គីឡូកន្លះ
គឺអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកបាន។ ជាទូទៅ កាលបើអ្នកកាន់តែស្រក ទំងន់ នោះគឺសម្ពាធឈាមអ្នកនឹងកាន់តែទាប។
ការបញ្ចុះទំងន់ ក៏អាចកាន់តែធ្វើអោយថ្នាំដែលអ្នកប្រើសម្រាប់ គ្រប់គ្រងសម្ពាធឈាមនេះ
កាន់តែមានប្រសិទ្ធភាពថែមទៀតផង។ អ្នក ហើយនិង គ្រូពេទ្យរបស់អ្នកអាចកំណត់ ពីទំងន់ខ្លួនប្រាណដែលសមស្រប
និង វិធីក្នុងការសម្រកទំងន់បានជោគជ័យ។
ក្រៅពីការគ្រប់គ្រងនូវទំងន់ខ្លួនប្រាណ អ្នកក៏គួរតែមានការប្រុងប្រយ័ត្នផងដែរចំពោះ
ទំហំចង្កេះរបស់អ្នក។ ការផ្ទប់នូវទំងន់ច្រើនជ្រុល នៅត្រង់ចង្កេះរបស់អ្នក គឺអាចធ្វើអោយអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់
នៃការកើនឡើង សម្ពាធឈាម។ ជាធម្មតា៖
- បុរសនឹងមានការប្រឈមនឹងបញ្ហានេះ ប្រសិនបើចង្កេះរបស់ពួកគេ មានទំហំធំជាង ១២០សង់ទីម៉ែត្រ។
- ស្ត្រីនឹងការប្រឈមដូចគ្នាដែរ ប្រសិនបើ ទំហំចង្កេះរបស់ពួកគេ មានទំហំច្រើនជាង ៨៩សង់ទីម៉ែត្រ។
- ចំពោះបុរសអាស៊ី គឹនឹងមានការប្រឈមនឹងវា ប្រសិនបើទំហំចង្កេះរបស់ពួកគេ មានទំហំច្រើនជាង ៩១ សង់ទីម៉ែត្រ។
- ចំពោះស្ត្រីអាស៊ី មានការប្រឈមនឹងវា ប្រសិនបើទំហំចង្កេះរបស់ពួកគេ មានទំហំច្រើនជាង ៨១សង់ទីម៉ែត្រ។
២.
ធ្វើការហាត់ប្រាណអោយបានទៀងទាត់
ការធ្វើសកម្មភាពរូបរាងកាយ
អោយបានជាប្រចាំ យ៉ាងហោចណាស់ ពី ៣០ ទៅ ៦០នាទី អោយបានជាច្រើន ថ្ងៃក្នុងមួយសប្តាហ៍ គឺអាចជួយបន្ទាបសម្ពាធឈាមរបស់អ្នក បានពី ៤ ទៅ ៩ mm Hg ។ ហើយវានឹងមិនចំណាយ ពេលយូរ ក្នុងការបានដឹងពីភាពខុសប្លែកនេះ នោះទេ។
ប្រសិនបើអ្នកមិនធ្លាប់មានភាពសកម្មពីមុនមកទេ នោះការ បង្កើននូវកម្រិតនៃការហាត់ប្រាណរបស់អ្នក គឺអាចជួយបន្ថយនូវសម្ពាធឈាមរបស់អ្នកបាន
នៅក្នុងរយៈពេល តែពីរ ឬ បីសប្តាហ៍ប៉ុណ្ណោះ។
ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម
សម្ពាធស៊ីស្តូលិក នឹងស្ថិតនៅចន្លោះពី
១២០ ទៅ ១៣៩ ឬ សម្ពាធ ដ្យាស្តូលិក នឹងស្ថិតនៅចន្លោះពី ៨០ ទៅ ៨៩ ហើយការធ្វើលំហាត់ប្រាណគឺអាច ជួយអ្នកអោយជៀសវាងបានពី
ការកើនឡើងនៃសម្ពាធឈាមរបស់អ្នក។ តែប្រសិនបើអ្នក បានមានសម្ពាធឈាមលើសរួចទៅហើយ នោះការធ្វើ សកម្មភាពជាទៀងទាត់នេះ
នឹងអាចជួយរក្សាសម្ពាធឈាមអ្នក អោយស្ថិតនៅក្នុងកម្រិតសុវត្ថិភាព។
ធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ អំពីការបង្កើននូវកម្មវិធីហាត់ប្រាណ។
វេជ្ជបណ្ឌិត នឹងអាចជួយកំណត់អោយ អ្នកបានថាតើ អ្នកនឹងត្រូវការលំហាត់ប្រាណក្នុងកម្រិតសមស្របណាមួយ? ទោះជាសកម្មភាពជាមធ្យម ក្នុងរយៈ ពេល ១០នាទី
ក្នុងមួយថ្ងៃ ដូចជា៖ការដើរ និង
ការលើកដុំទំងន់ស្រាលៗ ក៏វាអាចជួយអ្នកបានផងដែរ។
ប៉ុន្តែអ្នកត្រូវជៀសវាង
នូវការធ្វើសកម្មភាពនៅតែនៅក្នុង ពេលចុងសប្តាហ៍។ ការព្យាយាម ដាក់លំហាត់ប្រាណ ទាំងអស់របស់អ្នក តែនៅក្នុងចុងសប្តាហ៍
ដើម្បីអោយអ្នកបានសម្រាកនៅក្នុងថ្ងៃធម្មតានោះ គឺមិនមែនជាវិធី សាស្ត្រល្អនោះទេ។
ការបង្ខំនូកម្រិតនៃសកម្មភាព ក្នុងរយៈពេលភ្លាមៗដូចនេះ គឺពិតជាមានភាពគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក។
៣.
ទទួលទានអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព
ការទទួលទាននូវរបបអាហារ
ដែលសំបូរទៅដោយ គ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ និង ផលិតផលដែលធ្វើពី ទឹកដោះគោ
ដែលមានខ្លាញ់ទាប និង បន្ថយនូវជាតិខ្លាញ់
និង កូឡេស្តេរ៉ូល គឺអាចជួយបន្ទាបនូវសម្ពាធឈាម
របស់អ្នក បានដល់ ១៤ mm Hg ។
វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការផ្លាស់ប្តូរនូវទំលាប់ទទួលទានអាហាររបស់អ្នក ប៉ុន្តែជាមួយនឹង គន្លឹះ
ខាងក្រោមទាំងនេះ អ្នកអាចនឹងទទួលបាននូវអាហារដែលផ្តល់ផលល្អចំពោះសុខភាព៖
- ធ្វើការកត់ត្រាទុក នូវអ្វីដែលអ្នកបានបរិភោគ។ សរសេរទុកនូវអ្វីដែលអ្នកបានទទួលទាន ទោះបីជាវាបានត្រឹមតែរយៈពេលមួយសប្តាហ៍ គឺអាចជួយតម្រង់ទុកនូវ ទំលាប់នៃការទទួលទានអាហារ អោយបានត្រឹម ត្រូវរបស់អ្នក។ ធ្វើការគ្រប់គ្រងនូវអ្វីដែលអ្នកបានញុំា, បរិមាណ, នៅពេលណា និងហេតុអ្វីបានជាអ្នក ចង់ ទទួលទានវា។
- ពិចារណាពី ការបង្កើននូវសារជាតិប៉ូតាស្យូម។ ជាតិប៉ូតាស្យូម អាចសម្រាលនូវឥទ្ធិពល នៃជាតិស្យូដ្យូម ដែលមាននៅលើសម្ពាធឈាមរបស់អ្នក។ អាហារដែលសំបូរទៅដោយសារជាតិប៉ូតាស្យូម មានដូចជា៖ ផ្លែឈើ និង បន្លែ ជាជាងពពួកថ្នាំគ្រាប់បំប៉ន។ អ្នកអាចធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យរបស់អ្នកពី កម្រិតប៉ូតាស្យូម ដែលសាកសមសម្រាប់អ្នក។
- មានភាពឆ្លាតវៃក្នុងការទិញទំនិញ។ ធ្វើបញ្ជីទិញទំនិញ មុនពេលអ្នកឆ្ពោះទៅកាន់ទីផ្សារ ដើម្បីជៀសវាង នូវការទិញអាហារដែលមិន ផ្តល់ផលល្អចំពោះសុខភាព។ ធ្វើការអានផ្លាកសញ្ញានៅលើ កំប៉ុងអាហារ អោយបានប្រុងប្រយ័ត្ន និង បន្តនូវទំលាប់នៃការបរិភោគអាហារដែលល្អចំពោះសុខភាព នៅរាល់ពេលណា ដែលអ្នកត្រូវចេញទៅ បរិភោគអាហារនៅខាងក្រៅផ្ទះ។
៤.
កាត់បន្ថយនូវជាតិសូដ្យូមពី អាហាររបស់អ្នក
ទោះបីជាការដកចេញនូវជាតិសូដ្យូម
ក្នុងកម្រិតតិចតួច ពីក្នុងរបបអាហាររបស់អ្នក
វាក៏អាចជួយកាត់បន្ថយ នូវសម្ពាធឈាមដែលលើសរបស់អ្នក បានផងដែរ ពីក្នុងកម្រិតពី ២ ទៅ ៨ mm Hg ។ ការណែនាំចំពោះ ការកាត់បន្ថយនូវជាតិសូដ្យូមនេះគឺ
៖
- កម្រិតជាតិសូដ្យូម អោយបានត្រឹម ២៣០០ មីលីក្រាម ក្នុងមួយថ្ងៃ ឬ អោយបានតិចជាងនេះ។
- កម្រិតសូដ្យូមដែលទាបជាង ១៥០០ មីលីក្រាម ឬ តិចជាងនេះ គឺសាកសមសម្រាប់អ្នកដែលមានអាយុ ចាប់ពី ៥១ឆ្នាំ ឬ លើសពីនេះ និង ចំពោះអ្នកទាំងឡាយណា ដែលមានដើមកំណើតជា ជនជាតិអាមេរិក កាំងអាហ្រិកា ឬ ជាអ្នកដែលមានសម្ពាធឈាមលើសក្នុងកម្រិតខ្ពស់, មានជំងឺទឹកនោមផ្អែម ឬ មានជំងឺ តម្រងនោមរុំារ៉ៃ។
- ដើម្បីធ្វើការកាត់បន្ថយនូវជាតិសូដ្យូម បានពីក្នុងរបបអាហារ អ្នកអាចពិចារណាបាននូវគន្លឹះមួយចំនួន ដូចខាងក្រោមនេះ៖
- តែងតែអាននូវផ្លាកសញ្ញា ដែលមាននៅលើផលិតផលអាហារនីមួយៗ ។ ប្រសិនបើអាច ធ្វើការជ្រើស រើសនូវ អាហារ និង ភេសជ្ជះទាំងឡាយណា ដែលមានកម្រិតសូដ្យូមទាបជាង អ្វីដែលអ្នក ធ្លាប់ បាន ទិញ ពីមុនមក។
- ជៀសវាងអាហារ ដែលចំអិនរួចជាស្រេច មានដូចជា ៖ ដំឡូងបារាំង, អាហារដែលក្លាសេទុកក្នុងទូទឹក កក។
- អ្នកមិនត្រូវបន្ថែមអំបិល ចូលទៅក្នុងអាហាររបស់អ្នកនោះទេ។ គ្រាន់តែអំបិល ១ស្លាបព្រាកាហ្វេ គឺមាន ជាតិសូដ្យូមដល់ទៅ ២៣០០មីលីក្រាម។ អ្នកអាចបន្ថែមថ្នាំបុរាណ ឬ គ្រឿងទេសផ្សេងទៀត ដើម្បី បន្ថែមរសជាតិដល់អាហាររបស់អ្នក។
- ព្យាយាមធ្វើការកាត់បន្ថយវាបន្តិចម្តងៗ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាច កាត់បន្ថយនូវ ជាតិប្រៃចេញពីអាហាររបស់អ្នក បានភា្លមៗ នោះអ្នកអាចព្យាយាមកាត់បន្ថយវាម្តងបន្តិច ម្តងបន្តិច។
- នោះអ្នកនឹងសុំានឹងវានៅពេលក្រោយ។
៥.
កំណត់នូវការផឹកស្រារបស់អ្នក
ស្រាអាចផ្តល់ទាំងផលល្អ
និង ផលអាក្រក់ចំពោះសុខភាពអ្នក។ នៅក្នុងបរិមាណតិចតួច វាអាចជួយបន្ទាប សម្ពាធឈាមរបស់អ្នក បានពី ២ទៅ ៤ mm Hg ។ ប៉ុន្តែឥទ្ធិពលនៃការ ការពាររបស់វានេះ អាចនឹងបាត់ទៅវិញ ប្រសិនបើ អ្នកបានផឹកវាច្រើនជ្រុល ជាទូទៅប្រសិនបើអ្នកបានផឹកវាច្រើនជាងមួយដងក្នុងរយៈពេលមួយថ្ងៃ ចំពោះ ស្ត្រី និង
បុរសដែលមានអាយុលើសពី ៦៥ឆ្នាំ ឬ ច្រើនជាងពីរដងក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុ ៦៥ឆ្នាំ ឬ ក្មេងជាងនេះ។
ហើយប្រសិនបើអ្នកជាធម្មតាមិនធ្លាប់ផឹកវានោះ អ្នកមិនគួរចាប់ផ្តើមផឹកវា ដើម្បីជាការ ជួយដល់ការបន្ទាបសម្ពាធឈាមអ្នក
នោះទេ។ វាមានឥទ្ធិលអាក្រក់ ច្រើនជាងការផ្តល់ផលល្អចំពោះសុខភាព។
ប្រសិនបើអ្នកបានផឹក
ក្នុងកម្រិតច្រើនជាងបរិមាណធម្មតា ស្រាគឺអាចនឹងបង្កើននូវសម្ពាធឈាមរបស់អ្នក បានដោយកត្តាជាច្រើន ។ វាក៏អាចធ្វើអោយប្រសិទ្ធភាពរបស់ថ្នាំដែលអ្នកបានប្រើប្រាស់ ត្រូវថយចុះបានផងដែរ។ជៀសវាងការជក់បារី។គ្រោះថ្នាក់ដ៏ខ្ពស់បំផុត នៃការជក់បារី
គឺសារជាតិណាកូទីនដែលមាននៅក្នុងបារី ។វាអាចធ្វើអោយសម្ពាធឈាម អ្នកកើនឡើង ដល់ ១០ mm Hg ឬ ច្រើនជាងនេះ នៅក្នុងរយៈពេលមួយម៉ោងក្រោយពីអ្នក បានជក់វារួច។ ការជក់ បារីពេញមួយថ្ងៃ គឺអាចមានន័យថា សម្ពាធឈាមអ្នកនឹងនៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់។
អ្នកក៏ត្រូវជៀសវាងនូវការបឺតស្រូប យកផ្សែងបារីពីអ្នកជក់បារីផងដែរ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព
នេះ វាអាចធ្វើអោយអ្នកប្រឈមនឹងបញ្ហាសុខភាពដទៃទៀត
រួមមានដូចជា៖ ជំងឺលើសសម្ពាធឈាម និង ជំងឺបេះដូង ។
៧.
កាត់បន្ថយសារជាតិកាហ្វេអ៊ីន
ដំណើរការរបស់សារជាតិកាហ្វេអ៊ីន
ចំពោះសម្ពាធឈាមនៅកំពុង មានការពិភាក្សាវែកញែកនៅឡើយ។ ការផឹក នូវភេសជ្ជះដែលមានផ្ទុកជាតិកាហ្វេអ៊ីន អាចធ្វើអោយសម្ពាធឈាមរបស់អ្នក
ស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែវា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយថាតើ ឥទ្ធិពលនេះនឹងស្ថិតនៅជាបណ្តោះអាសន្ន ឬ
អាចស្ថិតនៅក្នុង រយៈពេលយូរនោះ ។
ដើម្បីអោយដឹងថា
តើសារជាតិកាហ្វេអ៊ីន បានបង្កើនសម្ពាធឈាមអ្នកមែនឬយ៉ាងណានោះ អ្នកអាចធ្វើការវាស់ សម្ពាធឈាម នៅក្នុងរយៈពេល ៣០នាទី
ក្រោយពេលអ្នកបានផឹកកាហ្វេមួយកែវ ឬ ភេសជ្ជះផ្សេងទៀតដែលមាន ផ្ទុកជាតិកាហ្វេអ៊ីន។ ប្រសិនបើសម្ពាធឈាមអ្នក មានការកើនឡើង
ពី ៥ ទៅ ១០ នោះអ្នកអាចនឹងមានការកើន
សម្ពាធឈាម ដោយសារតែសារជាតិកាហ្វេអ៊ីននេះហើយ។
៨. ធ្វើការកាត់បន្ថយស្ថានភាពស្ត្រេស របស់អ្នក

ស្ថានភាពស្ត្រេស
ឬ ការថប់បារម្ភ អាចធ្វើអោយសម្ពាធឈាមរបស់អ្នក កើនឡើងបានជាបណ្តោះអាសន្ន។ អ្នក អាចចំណាយពេលខ្លះ ក្នុងការគិតពីកត្តាអ្វី
ដែលបណ្តាលអោយអ្នកមានស្ត្រេស មានដូចជា បញ្ហាគ្រួសារ,កាងារ, ថវិការ ឬ ក៏ស្ថានភាពជំងឺ។ នៅពេលណា ដែលអ្នកបានដឹងហើយថា
អ្វីដែលអាចធ្វើអោយអ្នកមានស្ត្រេស នោះ អ្នកត្រូវរកវិធី ក្នុងការលុបបំបាត់វា ឬ កាត់បន្ថយនូវស្ថានភាពស្ត្រេសនេះចេញ។
ប្រសិនបើអ្នកមិនអាចលុបបំបាត់នូវកត្តាដែលជម្រុញ អោយអ្នកមានស្ត្រេស បានទាំងស្រុង
យ៉ាងហោចណាស់ អ្នកក៏អាច ប្រឈមមុខជាមួយវាបាន នៅក្នុងវិធីដ៏ល្អចំពោះសុខភាពបានផងដែរ។ អ្នកអាចចំណាយពេលសម្រាក
ដើម្បីធ្វើការ ដកដង្ហើមចេញចូលអោយបានវែងៗ ។ ធ្វើការម៉ាស្សា ឬ ធ្វើលំហាត់ប្រាណបែបយូហ្គា ឬ
ធ្វើការតាំង សមាធិ។ ប្រសិនបើការជួយខ្លួនឯង
នៅតែមិនមានប្រសិទ្ធភាពចំពោះអ្នក នោះអ្នកត្រូវស្វែងរកជំនួយពីអ្នក ដែលមានជំនាញ។
៩.
ធ្វើការពិនិត្យតាមដានសម្ពាធឈាមរបស់អ្នក ដោយខ្លួនឯងនៅផ្ទះ និង
ធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត អោយបានទៀតទាត់
ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម នោះអ្នកនឹងត្រូវធ្វើការតានដានពីសម្ពាធឈាមរបស់អ្នក
នៅផ្ទះ ដោយខ្លួនអ្នក។
អ្នកត្រូវសិក្សាពីការប្រើប្រាស់ ប្រដាប់វាស់សម្ពាធឈាមនៅនឹងដៃរបស់អ្នក។ ធ្វើការពិភាក្សាជា មួយនឹងគ្រូពេទ្យ និង
ពិគ្រោះពីរបៀបប្រើប្រាស់វា មុនពេលអ្នកចាប់ផ្តើម ធ្វើការប្រើប្រាស់វាដោយខ្លួនឯង។
ការធ្វើការ ណាត់ជួបជាមួយនឹងគ្រូពេទ្យ ជាទៀតទាត់ ក៏នឹងត្រូវកា្លយជាផ្នែកមួយនៃទំលាប់ជាធម្មតា របស់អ្នក ផងដែរ។ ការទៅពិនិត្យ និង ពិគ្រោះទាំងនេះ គឺអាចតាមដានពីសុខភាព និងកម្រិតសម្ពាធឈាមរបស់អ្នក។

១០.
ទទួលការគាំទ្រពី ក្រុមគ្រួសារ និង មិត្តភក្តិ
ការទទួលបាន
ការគាំទ្រពីក្រុមគ្រួសារ និងមិតភក្តិ គឺអាចជួយធ្វើ អោយស្ថានភាពសុខភាពរបស់អ្នក បានប្រសើរឡើង។
ពួកគេអាចនឹង លើកទឹកចិត្តអ្នកអោយធ្វើការថែរក្សាខ្លួនឯង
ព្យាយាមធ្វើការតានដាន សុខភាពជាមួយនឹងគ្រូពេទ្យ និង បន្តបាននូវទំលាប់នៃការហាត់ប្រាណ ដើម្បីរក្សាសម្ពាធឈាមអ្នក
អោយបានស្ថិត ក្នុងកម្រិតធម្មតា។ ធ្វើការពិភាក្សាជាមួយនឹង ក្រុមគ្រួសារ និង មិត្តភក្តិពីបញ្ហាគ្រោះថ្នាក់ នៃជំងឺនេះ ។
ប្រសិនបើអ្នកយល់ថាខ្លួនអ្នកត្រូវការ
ការគាំទ្រ និង លើកទឹកចិត្តពី ក្រុមគ្រួសារ និង មិត្តភក្តិ អ្នកអាចពិចារណា ពីការ ចូលរួមរក ក្រុមលើកទឹកចិត្ត។ វិធីនេះ
អាចរក្សាទំនាក់ទនងអ្នក អោយផ្សាភ្ជាប់នឹង មនុស្សទាំងឡាយណា ដែលអាចផ្តល់អោយអ្នកបាន នូវការលើកទឹកចិត្ត និង
ជម្រុញអោយអ្នកមានភាពក្លាហាន ប្រឈមនឹងបញ្ហា សុខភាពនេះ ៕
http://www.health.com.kh/newdetail.php?newid=3957&catid=15#sthash.kWJOTvUk.dpbs
- See more at:
http://www.health.com.kh/newdetail.php?newid=3957&catid=15#sthash.kWJOTvUk.dpuf
ដោយ
ការអនុវត្តតាម
នូវការផ្លាស់ប្តូរនូវទំលាប់រស់នៅជាប្រចាំថ្ងៃរបស់អ្នក
ទាំង១០យ៉ាងនេះ គឺអ្នកនឹងអាច កាត់បន្ទាបសម្ពាធឈាមរបស់អ្នក និង
កាត់បន្ថយបានផងដែរនូវឱកាសប្រឈមនឹង ជំងឺបេះដូង។
ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺលើសសម្ពាធឈាម នោះបានន័យថា សម្ពាធ ស៊ីស្តូលិក (លេខដែលនៅខាងលើ) មានលេខ ១៤ ឬ លើសពីនេះ និង សម្ពាធ ដ្យាស្តូលិក (លេខដែលនៅខាងក្រោម) មានលេខ ៩០ ឬ ច្រើនជាងនេះ នោះអ្នកប្រហែលជាមានការព្រួយបារម្ភអំពី ការត្រូវ ប្រើប្រាស់ថ្នាំ ដើម្បីជួយអោយសម្ពាធឈាមរបស់អ្នក បានចុះមកកម្រិតធម្មតាវិញ។
ទាំងនេះគឺជាការផ្លាស់ប្តូរទំលាប់រស់នៅជាប្រចាំថ្ងៃ ទាំង១០យ៉ាង ដែលអាចបន្ទាបសម្ពាធឈាមរបស់អ្នក និង រក្សាវា អោយស្ថិតនៅក្នុងកម្រិតធម្មតា ៖
១. ធ្វើការបញ្ចុះទំងន់ និង ឧស្សាហ៍ពិនិត្យមើលពីទំហំចង្កេះរបស់អ្នក
ជារឿយៗ សម្ពាធឈាមនឹងត្រូវបានចុះ នៅពេលដែលទំងន់ខ្លួនអ្នកបានស្រកចុះផងដែរ។ ការស្រកទំងន់ បានត្រឹមតែ ៤គីឡូកន្លះ គឺអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកបាន។ ជាទូទៅ កាលបើអ្នកកាន់តែស្រក ទំងន់ នោះគឺសម្ពាធឈាមអ្នកនឹងកាន់តែទាប។ ការបញ្ចុះទំងន់ ក៏អាចកាន់តែធ្វើអោយថ្នាំដែលអ្នកប្រើសម្រាប់ គ្រប់គ្រងសម្ពាធឈាមនេះ កាន់តែមានប្រសិទ្ធភាពថែមទៀតផង។ អ្នក ហើយនិង គ្រូពេទ្យរបស់អ្នកអាចកំណត់ ពីទំងន់ខ្លួនប្រាណដែលសមស្រប និង វិធីក្នុងការសម្រកទំងន់បានជោគជ័យ។
ក្រៅពីការគ្រប់គ្រងនូវទំងន់ខ្លួនប្រាណ អ្នកក៏គួរតែមានការប្រុងប្រយ័ត្នផងដែរចំពោះ ទំហំចង្កេះរបស់អ្នក។ ការផ្ទប់នូវទំងន់ច្រើនជ្រុល នៅត្រង់ចង្កេះរបស់អ្នក គឺអាចធ្វើអោយអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នៃការកើនឡើង សម្ពាធឈាម។ ជាធម្មតា៖
ការធ្វើសកម្មភាពរូបរាងកាយ អោយបានជាប្រចាំ យ៉ាងហោចណាស់ ពី ៣០ ទៅ ៦០នាទី អោយបានជាច្រើន ថ្ងៃក្នុងមួយសប្តាហ៍ គឺអាចជួយបន្ទាបសម្ពាធឈាមរបស់អ្នក បានពី ៤ ទៅ ៩ mm Hg ។ ហើយវានឹងមិនចំណាយ ពេលយូរ ក្នុងការបានដឹងពីភាពខុសប្លែកនេះ នោះទេ។ ប្រសិនបើអ្នកមិនធ្លាប់មានភាពសកម្មពីមុនមកទេ នោះការ បង្កើននូវកម្រិតនៃការហាត់ប្រាណរបស់អ្នក គឺអាចជួយបន្ថយនូវសម្ពាធឈាមរបស់អ្នកបាន នៅក្នុងរយៈពេល តែពីរ ឬ បីសប្តាហ៍ប៉ុណ្ណោះ។
ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម សម្ពាធស៊ីស្តូលិក នឹងស្ថិតនៅចន្លោះពី ១២០ ទៅ ១៣៩ ឬ សម្ពាធ ដ្យាស្តូលិក នឹងស្ថិតនៅចន្លោះពី ៨០ ទៅ ៨៩ ហើយការធ្វើលំហាត់ប្រាណគឺអាច ជួយអ្នកអោយជៀសវាងបានពី ការកើនឡើងនៃសម្ពាធឈាមរបស់អ្នក។ តែប្រសិនបើអ្នក បានមានសម្ពាធឈាមលើសរួចទៅហើយ នោះការធ្វើ សកម្មភាពជាទៀងទាត់នេះ នឹងអាចជួយរក្សាសម្ពាធឈាមអ្នក អោយស្ថិតនៅក្នុងកម្រិតសុវត្ថិភាព។
ធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ អំពីការបង្កើននូវកម្មវិធីហាត់ប្រាណ។ វេជ្ជបណ្ឌិត នឹងអាចជួយកំណត់អោយ អ្នកបានថាតើ អ្នកនឹងត្រូវការលំហាត់ប្រាណក្នុងកម្រិតសមស្របណាមួយ? ទោះជាសកម្មភាពជាមធ្យម ក្នុងរយៈ ពេល ១០នាទី ក្នុងមួយថ្ងៃ ដូចជា៖ការដើរ និង ការលើកដុំទំងន់ស្រាលៗ ក៏វាអាចជួយអ្នកបានផងដែរ។
ប៉ុន្តែអ្នកត្រូវជៀសវាង នូវការធ្វើសកម្មភាពនៅតែនៅក្នុង ពេលចុងសប្តាហ៍។ ការព្យាយាម ដាក់លំហាត់ប្រាណ ទាំងអស់របស់អ្នក តែនៅក្នុងចុងសប្តាហ៍ ដើម្បីអោយអ្នកបានសម្រាកនៅក្នុងថ្ងៃធម្មតានោះ គឺមិនមែនជាវិធី សាស្ត្រល្អនោះទេ។ ការបង្ខំនូកម្រិតនៃសកម្មភាព ក្នុងរយៈពេលភ្លាមៗដូចនេះ គឺពិតជាមានភាពគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក។
៣. ទទួលទានអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព
ការទទួលទាននូវរបបអាហារ ដែលសំបូរទៅដោយ គ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ និង ផលិតផលដែលធ្វើពី ទឹកដោះគោ ដែលមានខ្លាញ់ទាប និង បន្ថយនូវជាតិខ្លាញ់ និង កូឡេស្តេរ៉ូល គឺអាចជួយបន្ទាបនូវសម្ពាធឈាម របស់អ្នក បានដល់ ១៤ mm Hg ។
វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការផ្លាស់ប្តូរនូវទំលាប់ទទួលទានអាហាររបស់អ្នក ប៉ុន្តែជាមួយនឹង គន្លឹះ ខាងក្រោមទាំងនេះ អ្នកអាចនឹងទទួលបាននូវអាហារដែលផ្តល់ផលល្អចំពោះសុខភាព៖
ទោះបីជាការដកចេញនូវជាតិសូដ្យូម ក្នុងកម្រិតតិចតួច ពីក្នុងរបបអាហាររបស់អ្នក វាក៏អាចជួយកាត់បន្ថយ នូវសម្ពាធឈាមដែលលើសរបស់អ្នក បានផងដែរ ពីក្នុងកម្រិតពី ២ ទៅ ៨ mm Hg ។ ការណែនាំចំពោះ ការកាត់បន្ថយនូវជាតិសូដ្យូមនេះគឺ ៖
ស្រាអាចផ្តល់ទាំងផលល្អ និង ផលអាក្រក់ចំពោះសុខភាពអ្នក។ នៅក្នុងបរិមាណតិចតួច វាអាចជួយបន្ទាប សម្ពាធឈាមរបស់អ្នក បានពី ២ទៅ ៤ mm Hg ។ ប៉ុន្តែឥទ្ធិពលនៃការ ការពាររបស់វានេះ អាចនឹងបាត់ទៅវិញ ប្រសិនបើ អ្នកបានផឹកវាច្រើនជ្រុល ជាទូទៅប្រសិនបើអ្នកបានផឹកវាច្រើនជាងមួយដងក្នុងរយៈពេលមួយថ្ងៃ ចំពោះ ស្ត្រី និង បុរសដែលមានអាយុលើសពី ៦៥ឆ្នាំ ឬ ច្រើនជាងពីរដងក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុ ៦៥ឆ្នាំ ឬ ក្មេងជាងនេះ។ ហើយប្រសិនបើអ្នកជាធម្មតាមិនធ្លាប់ផឹកវានោះ អ្នកមិនគួរចាប់ផ្តើមផឹកវា ដើម្បីជាការ ជួយដល់ការបន្ទាបសម្ពាធឈាមអ្នក នោះទេ។ វាមានឥទ្ធិលអាក្រក់ ច្រើនជាងការផ្តល់ផលល្អចំពោះសុខភាព។
ប្រសិនបើអ្នកបានផឹក ក្នុងកម្រិតច្រើនជាងបរិមាណធម្មតា ស្រាគឺអាចនឹងបង្កើននូវសម្ពាធឈាមរបស់អ្នក បានដោយកត្តាជាច្រើន ។ វាក៏អាចធ្វើអោយប្រសិទ្ធភាពរបស់ថ្នាំដែលអ្នកបានប្រើប្រាស់ ត្រូវថយចុះបានផងដែរ។ជៀសវាងការជក់បារី។គ្រោះថ្នាក់ដ៏ខ្ពស់បំផុត នៃការជក់បារី គឺសារជាតិណាកូទីនដែលមាននៅក្នុងបារី ។វាអាចធ្វើអោយសម្ពាធឈាម អ្នកកើនឡើង ដល់ ១០ mm Hg ឬ ច្រើនជាងនេះ នៅក្នុងរយៈពេលមួយម៉ោងក្រោយពីអ្នក បានជក់វារួច។ ការជក់ បារីពេញមួយថ្ងៃ គឺអាចមានន័យថា សម្ពាធឈាមអ្នកនឹងនៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់។
អ្នកក៏ត្រូវជៀសវាងនូវការបឺតស្រូប យកផ្សែងបារីពីអ្នកជក់បារីផងដែរ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព នេះ វាអាចធ្វើអោយអ្នកប្រឈមនឹងបញ្ហាសុខភាពដទៃទៀត រួមមានដូចជា៖ ជំងឺលើសសម្ពាធឈាម និង ជំងឺបេះដូង ។
៧. កាត់បន្ថយសារជាតិកាហ្វេអ៊ីន
ដំណើរការរបស់សារជាតិកាហ្វេអ៊ីន ចំពោះសម្ពាធឈាមនៅកំពុង មានការពិភាក្សាវែកញែកនៅឡើយ។ ការផឹក នូវភេសជ្ជះដែលមានផ្ទុកជាតិកាហ្វេអ៊ីន អាចធ្វើអោយសម្ពាធឈាមរបស់អ្នក ស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែវា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយថាតើ ឥទ្ធិពលនេះនឹងស្ថិតនៅជាបណ្តោះអាសន្ន ឬ អាចស្ថិតនៅក្នុង រយៈពេលយូរនោះ ។
ដើម្បីអោយដឹងថា តើសារជាតិកាហ្វេអ៊ីន បានបង្កើនសម្ពាធឈាមអ្នកមែនឬយ៉ាងណានោះ អ្នកអាចធ្វើការវាស់ សម្ពាធឈាម នៅក្នុងរយៈពេល ៣០នាទី ក្រោយពេលអ្នកបានផឹកកាហ្វេមួយកែវ ឬ ភេសជ្ជះផ្សេងទៀតដែលមាន ផ្ទុកជាតិកាហ្វេអ៊ីន។ ប្រសិនបើសម្ពាធឈាមអ្នក មានការកើនឡើង ពី ៥ ទៅ ១០ នោះអ្នកអាចនឹងមានការកើន សម្ពាធឈាម ដោយសារតែសារជាតិកាហ្វេអ៊ីននេះហើយ។
៨. ធ្វើការកាត់បន្ថយស្ថានភាពស្ត្រេស របស់អ្នក
ស្ថានភាពស្ត្រេស ឬ ការថប់បារម្ភ អាចធ្វើអោយសម្ពាធឈាមរបស់អ្នក កើនឡើងបានជាបណ្តោះអាសន្ន។ អ្នក អាចចំណាយពេលខ្លះ ក្នុងការគិតពីកត្តាអ្វី ដែលបណ្តាលអោយអ្នកមានស្ត្រេស មានដូចជា បញ្ហាគ្រួសារ,កាងារ, ថវិការ ឬ ក៏ស្ថានភាពជំងឺ។ នៅពេលណា ដែលអ្នកបានដឹងហើយថា អ្វីដែលអាចធ្វើអោយអ្នកមានស្ត្រេស នោះ អ្នកត្រូវរកវិធី ក្នុងការលុបបំបាត់វា ឬ កាត់បន្ថយនូវស្ថានភាពស្ត្រេសនេះចេញ។
ប្រសិនបើអ្នកមិនអាចលុបបំបាត់នូវកត្តាដែលជម្រុញ អោយអ្នកមានស្ត្រេស បានទាំងស្រុង យ៉ាងហោចណាស់ អ្នកក៏អាច ប្រឈមមុខជាមួយវាបាន នៅក្នុងវិធីដ៏ល្អចំពោះសុខភាពបានផងដែរ។ អ្នកអាចចំណាយពេលសម្រាក ដើម្បីធ្វើការ ដកដង្ហើមចេញចូលអោយបានវែងៗ ។ ធ្វើការម៉ាស្សា ឬ ធ្វើលំហាត់ប្រាណបែបយូហ្គា ឬ ធ្វើការតាំង សមាធិ។ ប្រសិនបើការជួយខ្លួនឯង នៅតែមិនមានប្រសិទ្ធភាពចំពោះអ្នក នោះអ្នកត្រូវស្វែងរកជំនួយពីអ្នក ដែលមានជំនាញ។
៩. ធ្វើការពិនិត្យតាមដានសម្ពាធឈាមរបស់អ្នក ដោយខ្លួនឯងនៅផ្ទះ និង ធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត អោយបានទៀតទាត់
ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម នោះអ្នកនឹងត្រូវធ្វើការតានដានពីសម្ពាធឈាមរបស់អ្នក នៅផ្ទះ ដោយខ្លួនអ្នក។ អ្នកត្រូវសិក្សាពីការប្រើប្រាស់ ប្រដាប់វាស់សម្ពាធឈាមនៅនឹងដៃរបស់អ្នក។ ធ្វើការពិភាក្សាជា មួយនឹងគ្រូពេទ្យ និង ពិគ្រោះពីរបៀបប្រើប្រាស់វា មុនពេលអ្នកចាប់ផ្តើម ធ្វើការប្រើប្រាស់វាដោយខ្លួនឯង។
ការធ្វើការ ណាត់ជួបជាមួយនឹងគ្រូពេទ្យ ជាទៀតទាត់ ក៏នឹងត្រូវកា្លយជាផ្នែកមួយនៃទំលាប់ជាធម្មតា របស់អ្នក ផងដែរ។ ការទៅពិនិត្យ និង ពិគ្រោះទាំងនេះ គឺអាចតាមដានពីសុខភាព និងកម្រិតសម្ពាធឈាមរបស់អ្នក។
១០. ទទួលការគាំទ្រពី ក្រុមគ្រួសារ និង មិត្តភក្តិ
ការទទួលបាន ការគាំទ្រពីក្រុមគ្រួសារ និងមិតភក្តិ គឺអាចជួយធ្វើ អោយស្ថានភាពសុខភាពរបស់អ្នក បានប្រសើរឡើង។ ពួកគេអាចនឹង លើកទឹកចិត្តអ្នកអោយធ្វើការថែរក្សាខ្លួនឯង ព្យាយាមធ្វើការតានដាន សុខភាពជាមួយនឹងគ្រូពេទ្យ និង បន្តបាននូវទំលាប់នៃការហាត់ប្រាណ ដើម្បីរក្សាសម្ពាធឈាមអ្នក អោយបានស្ថិត ក្នុងកម្រិតធម្មតា។ ធ្វើការពិភាក្សាជាមួយនឹង ក្រុមគ្រួសារ និង មិត្តភក្តិពីបញ្ហាគ្រោះថ្នាក់ នៃជំងឺនេះ ។
ប្រសិនបើអ្នកយល់ថាខ្លួនអ្នកត្រូវការ ការគាំទ្រ និង លើកទឹកចិត្តពី ក្រុមគ្រួសារ និង មិត្តភក្តិ អ្នកអាចពិចារណា ពីការ ចូលរួមរក ក្រុមលើកទឹកចិត្ត។ វិធីនេះ អាចរក្សាទំនាក់ទនងអ្នក អោយផ្សាភ្ជាប់នឹង មនុស្សទាំងឡាយណា ដែលអាចផ្តល់អោយអ្នកបាន នូវការលើកទឹកចិត្ត និង ជម្រុញអោយអ្នកមានភាពក្លាហាន ប្រឈមនឹងបញ្ហា សុខភាពនេះ ៕
- See more at: http://www.health.com.kh/newdetail.php?newid=3957&catid=15#sthash.kWJOTvUk.dpuf
ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺលើសសម្ពាធឈាម នោះបានន័យថា សម្ពាធ ស៊ីស្តូលិក (លេខដែលនៅខាងលើ) មានលេខ ១៤ ឬ លើសពីនេះ និង សម្ពាធ ដ្យាស្តូលិក (លេខដែលនៅខាងក្រោម) មានលេខ ៩០ ឬ ច្រើនជាងនេះ នោះអ្នកប្រហែលជាមានការព្រួយបារម្ភអំពី ការត្រូវ ប្រើប្រាស់ថ្នាំ ដើម្បីជួយអោយសម្ពាធឈាមរបស់អ្នក បានចុះមកកម្រិតធម្មតាវិញ។
ទាំងនេះគឺជាការផ្លាស់ប្តូរទំលាប់រស់នៅជាប្រចាំថ្ងៃ ទាំង១០យ៉ាង ដែលអាចបន្ទាបសម្ពាធឈាមរបស់អ្នក និង រក្សាវា អោយស្ថិតនៅក្នុងកម្រិតធម្មតា ៖
១. ធ្វើការបញ្ចុះទំងន់ និង ឧស្សាហ៍ពិនិត្យមើលពីទំហំចង្កេះរបស់អ្នក
ជារឿយៗ សម្ពាធឈាមនឹងត្រូវបានចុះ នៅពេលដែលទំងន់ខ្លួនអ្នកបានស្រកចុះផងដែរ។ ការស្រកទំងន់ បានត្រឹមតែ ៤គីឡូកន្លះ គឺអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកបាន។ ជាទូទៅ កាលបើអ្នកកាន់តែស្រក ទំងន់ នោះគឺសម្ពាធឈាមអ្នកនឹងកាន់តែទាប។ ការបញ្ចុះទំងន់ ក៏អាចកាន់តែធ្វើអោយថ្នាំដែលអ្នកប្រើសម្រាប់ គ្រប់គ្រងសម្ពាធឈាមនេះ កាន់តែមានប្រសិទ្ធភាពថែមទៀតផង។ អ្នក ហើយនិង គ្រូពេទ្យរបស់អ្នកអាចកំណត់ ពីទំងន់ខ្លួនប្រាណដែលសមស្រប និង វិធីក្នុងការសម្រកទំងន់បានជោគជ័យ។
ក្រៅពីការគ្រប់គ្រងនូវទំងន់ខ្លួនប្រាណ អ្នកក៏គួរតែមានការប្រុងប្រយ័ត្នផងដែរចំពោះ ទំហំចង្កេះរបស់អ្នក។ ការផ្ទប់នូវទំងន់ច្រើនជ្រុល នៅត្រង់ចង្កេះរបស់អ្នក គឺអាចធ្វើអោយអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នៃការកើនឡើង សម្ពាធឈាម។ ជាធម្មតា៖
- បុរសនឹងមានការប្រឈមនឹងបញ្ហានេះ ប្រសិនបើចង្កេះរបស់ពួកគេ មានទំហំធំជាង ១២០សង់ទីម៉ែត្រ។
- ស្ត្រីនឹងការប្រឈមដូចគ្នាដែរ ប្រសិនបើ ទំហំចង្កេះរបស់ពួកគេ មានទំហំច្រើនជាង ៨៩សង់ទីម៉ែត្រ។
- ចំពោះបុរសអាស៊ី គឹនឹងមានការប្រឈមនឹងវា ប្រសិនបើទំហំចង្កេះរបស់ពួកគេ មានទំហំច្រើនជាង ៩១ សង់ទីម៉ែត្រ។
- ចំពោះស្ត្រីអាស៊ី មានការប្រឈមនឹងវា ប្រសិនបើទំហំចង្កេះរបស់ពួកគេ មានទំហំច្រើនជាង ៨១សង់ទីម៉ែត្រ។
ការធ្វើសកម្មភាពរូបរាងកាយ អោយបានជាប្រចាំ យ៉ាងហោចណាស់ ពី ៣០ ទៅ ៦០នាទី អោយបានជាច្រើន ថ្ងៃក្នុងមួយសប្តាហ៍ គឺអាចជួយបន្ទាបសម្ពាធឈាមរបស់អ្នក បានពី ៤ ទៅ ៩ mm Hg ។ ហើយវានឹងមិនចំណាយ ពេលយូរ ក្នុងការបានដឹងពីភាពខុសប្លែកនេះ នោះទេ។ ប្រសិនបើអ្នកមិនធ្លាប់មានភាពសកម្មពីមុនមកទេ នោះការ បង្កើននូវកម្រិតនៃការហាត់ប្រាណរបស់អ្នក គឺអាចជួយបន្ថយនូវសម្ពាធឈាមរបស់អ្នកបាន នៅក្នុងរយៈពេល តែពីរ ឬ បីសប្តាហ៍ប៉ុណ្ណោះ។
ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម សម្ពាធស៊ីស្តូលិក នឹងស្ថិតនៅចន្លោះពី ១២០ ទៅ ១៣៩ ឬ សម្ពាធ ដ្យាស្តូលិក នឹងស្ថិតនៅចន្លោះពី ៨០ ទៅ ៨៩ ហើយការធ្វើលំហាត់ប្រាណគឺអាច ជួយអ្នកអោយជៀសវាងបានពី ការកើនឡើងនៃសម្ពាធឈាមរបស់អ្នក។ តែប្រសិនបើអ្នក បានមានសម្ពាធឈាមលើសរួចទៅហើយ នោះការធ្វើ សកម្មភាពជាទៀងទាត់នេះ នឹងអាចជួយរក្សាសម្ពាធឈាមអ្នក អោយស្ថិតនៅក្នុងកម្រិតសុវត្ថិភាព។
ធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ អំពីការបង្កើននូវកម្មវិធីហាត់ប្រាណ។ វេជ្ជបណ្ឌិត នឹងអាចជួយកំណត់អោយ អ្នកបានថាតើ អ្នកនឹងត្រូវការលំហាត់ប្រាណក្នុងកម្រិតសមស្របណាមួយ? ទោះជាសកម្មភាពជាមធ្យម ក្នុងរយៈ ពេល ១០នាទី ក្នុងមួយថ្ងៃ ដូចជា៖ការដើរ និង ការលើកដុំទំងន់ស្រាលៗ ក៏វាអាចជួយអ្នកបានផងដែរ។
ប៉ុន្តែអ្នកត្រូវជៀសវាង នូវការធ្វើសកម្មភាពនៅតែនៅក្នុង ពេលចុងសប្តាហ៍។ ការព្យាយាម ដាក់លំហាត់ប្រាណ ទាំងអស់របស់អ្នក តែនៅក្នុងចុងសប្តាហ៍ ដើម្បីអោយអ្នកបានសម្រាកនៅក្នុងថ្ងៃធម្មតានោះ គឺមិនមែនជាវិធី សាស្ត្រល្អនោះទេ។ ការបង្ខំនូកម្រិតនៃសកម្មភាព ក្នុងរយៈពេលភ្លាមៗដូចនេះ គឺពិតជាមានភាពគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នក។
៣. ទទួលទានអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព
ការទទួលទាននូវរបបអាហារ ដែលសំបូរទៅដោយ គ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ និង ផលិតផលដែលធ្វើពី ទឹកដោះគោ ដែលមានខ្លាញ់ទាប និង បន្ថយនូវជាតិខ្លាញ់ និង កូឡេស្តេរ៉ូល គឺអាចជួយបន្ទាបនូវសម្ពាធឈាម របស់អ្នក បានដល់ ១៤ mm Hg ។
វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការផ្លាស់ប្តូរនូវទំលាប់ទទួលទានអាហាររបស់អ្នក ប៉ុន្តែជាមួយនឹង គន្លឹះ ខាងក្រោមទាំងនេះ អ្នកអាចនឹងទទួលបាននូវអាហារដែលផ្តល់ផលល្អចំពោះសុខភាព៖
- ធ្វើការកត់ត្រាទុក នូវអ្វីដែលអ្នកបានបរិភោគ។ សរសេរទុកនូវអ្វីដែលអ្នកបានទទួលទាន ទោះបីជាវាបានត្រឹមតែរយៈពេលមួយសប្តាហ៍ គឺអាចជួយតម្រង់ទុកនូវ ទំលាប់នៃការទទួលទានអាហារ អោយបានត្រឹម ត្រូវរបស់អ្នក។ ធ្វើការគ្រប់គ្រងនូវអ្វីដែលអ្នកបានញុំា, បរិមាណ, នៅពេលណា និងហេតុអ្វីបានជាអ្នក ចង់ ទទួលទានវា។
- ពិចារណាពី ការបង្កើននូវសារជាតិប៉ូតាស្យូម។ ជាតិប៉ូតាស្យូម អាចសម្រាលនូវឥទ្ធិពល នៃជាតិស្យូដ្យូម ដែលមាននៅលើសម្ពាធឈាមរបស់អ្នក។ អាហារដែលសំបូរទៅដោយសារជាតិប៉ូតាស្យូម មានដូចជា៖ ផ្លែឈើ និង បន្លែ ជាជាងពពួកថ្នាំគ្រាប់បំប៉ន។ អ្នកអាចធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យរបស់អ្នកពី កម្រិតប៉ូតាស្យូម ដែលសាកសមសម្រាប់អ្នក។
- មានភាពឆ្លាតវៃក្នុងការទិញទំនិញ។ ធ្វើបញ្ជីទិញទំនិញ មុនពេលអ្នកឆ្ពោះទៅកាន់ទីផ្សារ ដើម្បីជៀសវាង នូវការទិញអាហារដែលមិន ផ្តល់ផលល្អចំពោះសុខភាព។ ធ្វើការអានផ្លាកសញ្ញានៅលើ កំប៉ុងអាហារ អោយបានប្រុងប្រយ័ត្ន និង បន្តនូវទំលាប់នៃការបរិភោគអាហារដែលល្អចំពោះសុខភាព នៅរាល់ពេលណា ដែលអ្នកត្រូវចេញទៅ បរិភោគអាហារនៅខាងក្រៅផ្ទះ។
ទោះបីជាការដកចេញនូវជាតិសូដ្យូម ក្នុងកម្រិតតិចតួច ពីក្នុងរបបអាហាររបស់អ្នក វាក៏អាចជួយកាត់បន្ថយ នូវសម្ពាធឈាមដែលលើសរបស់អ្នក បានផងដែរ ពីក្នុងកម្រិតពី ២ ទៅ ៨ mm Hg ។ ការណែនាំចំពោះ ការកាត់បន្ថយនូវជាតិសូដ្យូមនេះគឺ ៖
- កម្រិតជាតិសូដ្យូម អោយបានត្រឹម ២៣០០ មីលីក្រាម ក្នុងមួយថ្ងៃ ឬ អោយបានតិចជាងនេះ។
- កម្រិតសូដ្យូមដែលទាបជាង ១៥០០ មីលីក្រាម ឬ តិចជាងនេះ គឺសាកសមសម្រាប់អ្នកដែលមានអាយុ ចាប់ពី ៥១ឆ្នាំ ឬ លើសពីនេះ និង ចំពោះអ្នកទាំងឡាយណា ដែលមានដើមកំណើតជា ជនជាតិអាមេរិក កាំងអាហ្រិកា ឬ ជាអ្នកដែលមានសម្ពាធឈាមលើសក្នុងកម្រិតខ្ពស់, មានជំងឺទឹកនោមផ្អែម ឬ មានជំងឺ តម្រងនោមរុំារ៉ៃ។
- ដើម្បីធ្វើការកាត់បន្ថយនូវជាតិសូដ្យូម បានពីក្នុងរបបអាហារ អ្នកអាចពិចារណាបាននូវគន្លឹះមួយចំនួន ដូចខាងក្រោមនេះ៖
- តែងតែអាននូវផ្លាកសញ្ញា ដែលមាននៅលើផលិតផលអាហារនីមួយៗ ។ ប្រសិនបើអាច ធ្វើការជ្រើស រើសនូវ អាហារ និង ភេសជ្ជះទាំងឡាយណា ដែលមានកម្រិតសូដ្យូមទាបជាង អ្វីដែលអ្នក ធ្លាប់ បាន ទិញ ពីមុនមក។
- ជៀសវាងអាហារ ដែលចំអិនរួចជាស្រេច មានដូចជា ៖ ដំឡូងបារាំង, អាហារដែលក្លាសេទុកក្នុងទូទឹក កក។
- អ្នកមិនត្រូវបន្ថែមអំបិល ចូលទៅក្នុងអាហាររបស់អ្នកនោះទេ។ គ្រាន់តែអំបិល ១ស្លាបព្រាកាហ្វេ គឺមាន ជាតិសូដ្យូមដល់ទៅ ២៣០០មីលីក្រាម។ អ្នកអាចបន្ថែមថ្នាំបុរាណ ឬ គ្រឿងទេសផ្សេងទៀត ដើម្បី បន្ថែមរសជាតិដល់អាហាររបស់អ្នក។
- ព្យាយាមធ្វើការកាត់បន្ថយវាបន្តិចម្តងៗ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាច កាត់បន្ថយនូវ ជាតិប្រៃចេញពីអាហាររបស់អ្នក បានភា្លមៗ នោះអ្នកអាចព្យាយាមកាត់បន្ថយវាម្តងបន្តិច ម្តងបន្តិច។
- នោះអ្នកនឹងសុំានឹងវានៅពេលក្រោយ។
ស្រាអាចផ្តល់ទាំងផលល្អ និង ផលអាក្រក់ចំពោះសុខភាពអ្នក។ នៅក្នុងបរិមាណតិចតួច វាអាចជួយបន្ទាប សម្ពាធឈាមរបស់អ្នក បានពី ២ទៅ ៤ mm Hg ។ ប៉ុន្តែឥទ្ធិពលនៃការ ការពាររបស់វានេះ អាចនឹងបាត់ទៅវិញ ប្រសិនបើ អ្នកបានផឹកវាច្រើនជ្រុល ជាទូទៅប្រសិនបើអ្នកបានផឹកវាច្រើនជាងមួយដងក្នុងរយៈពេលមួយថ្ងៃ ចំពោះ ស្ត្រី និង បុរសដែលមានអាយុលើសពី ៦៥ឆ្នាំ ឬ ច្រើនជាងពីរដងក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុ ៦៥ឆ្នាំ ឬ ក្មេងជាងនេះ។ ហើយប្រសិនបើអ្នកជាធម្មតាមិនធ្លាប់ផឹកវានោះ អ្នកមិនគួរចាប់ផ្តើមផឹកវា ដើម្បីជាការ ជួយដល់ការបន្ទាបសម្ពាធឈាមអ្នក នោះទេ។ វាមានឥទ្ធិលអាក្រក់ ច្រើនជាងការផ្តល់ផលល្អចំពោះសុខភាព។
ប្រសិនបើអ្នកបានផឹក ក្នុងកម្រិតច្រើនជាងបរិមាណធម្មតា ស្រាគឺអាចនឹងបង្កើននូវសម្ពាធឈាមរបស់អ្នក បានដោយកត្តាជាច្រើន ។ វាក៏អាចធ្វើអោយប្រសិទ្ធភាពរបស់ថ្នាំដែលអ្នកបានប្រើប្រាស់ ត្រូវថយចុះបានផងដែរ។ជៀសវាងការជក់បារី។គ្រោះថ្នាក់ដ៏ខ្ពស់បំផុត នៃការជក់បារី គឺសារជាតិណាកូទីនដែលមាននៅក្នុងបារី ។វាអាចធ្វើអោយសម្ពាធឈាម អ្នកកើនឡើង ដល់ ១០ mm Hg ឬ ច្រើនជាងនេះ នៅក្នុងរយៈពេលមួយម៉ោងក្រោយពីអ្នក បានជក់វារួច។ ការជក់ បារីពេញមួយថ្ងៃ គឺអាចមានន័យថា សម្ពាធឈាមអ្នកនឹងនៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់។
អ្នកក៏ត្រូវជៀសវាងនូវការបឺតស្រូប យកផ្សែងបារីពីអ្នកជក់បារីផងដែរ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព នេះ វាអាចធ្វើអោយអ្នកប្រឈមនឹងបញ្ហាសុខភាពដទៃទៀត រួមមានដូចជា៖ ជំងឺលើសសម្ពាធឈាម និង ជំងឺបេះដូង ។
៧. កាត់បន្ថយសារជាតិកាហ្វេអ៊ីន
ដំណើរការរបស់សារជាតិកាហ្វេអ៊ីន ចំពោះសម្ពាធឈាមនៅកំពុង មានការពិភាក្សាវែកញែកនៅឡើយ។ ការផឹក នូវភេសជ្ជះដែលមានផ្ទុកជាតិកាហ្វេអ៊ីន អាចធ្វើអោយសម្ពាធឈាមរបស់អ្នក ស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែវា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយថាតើ ឥទ្ធិពលនេះនឹងស្ថិតនៅជាបណ្តោះអាសន្ន ឬ អាចស្ថិតនៅក្នុង រយៈពេលយូរនោះ ។
ដើម្បីអោយដឹងថា តើសារជាតិកាហ្វេអ៊ីន បានបង្កើនសម្ពាធឈាមអ្នកមែនឬយ៉ាងណានោះ អ្នកអាចធ្វើការវាស់ សម្ពាធឈាម នៅក្នុងរយៈពេល ៣០នាទី ក្រោយពេលអ្នកបានផឹកកាហ្វេមួយកែវ ឬ ភេសជ្ជះផ្សេងទៀតដែលមាន ផ្ទុកជាតិកាហ្វេអ៊ីន។ ប្រសិនបើសម្ពាធឈាមអ្នក មានការកើនឡើង ពី ៥ ទៅ ១០ នោះអ្នកអាចនឹងមានការកើន សម្ពាធឈាម ដោយសារតែសារជាតិកាហ្វេអ៊ីននេះហើយ។
៨. ធ្វើការកាត់បន្ថយស្ថានភាពស្ត្រេស របស់អ្នក
ស្ថានភាពស្ត្រេស ឬ ការថប់បារម្ភ អាចធ្វើអោយសម្ពាធឈាមរបស់អ្នក កើនឡើងបានជាបណ្តោះអាសន្ន។ អ្នក អាចចំណាយពេលខ្លះ ក្នុងការគិតពីកត្តាអ្វី ដែលបណ្តាលអោយអ្នកមានស្ត្រេស មានដូចជា បញ្ហាគ្រួសារ,កាងារ, ថវិការ ឬ ក៏ស្ថានភាពជំងឺ។ នៅពេលណា ដែលអ្នកបានដឹងហើយថា អ្វីដែលអាចធ្វើអោយអ្នកមានស្ត្រេស នោះ អ្នកត្រូវរកវិធី ក្នុងការលុបបំបាត់វា ឬ កាត់បន្ថយនូវស្ថានភាពស្ត្រេសនេះចេញ។
ប្រសិនបើអ្នកមិនអាចលុបបំបាត់នូវកត្តាដែលជម្រុញ អោយអ្នកមានស្ត្រេស បានទាំងស្រុង យ៉ាងហោចណាស់ អ្នកក៏អាច ប្រឈមមុខជាមួយវាបាន នៅក្នុងវិធីដ៏ល្អចំពោះសុខភាពបានផងដែរ។ អ្នកអាចចំណាយពេលសម្រាក ដើម្បីធ្វើការ ដកដង្ហើមចេញចូលអោយបានវែងៗ ។ ធ្វើការម៉ាស្សា ឬ ធ្វើលំហាត់ប្រាណបែបយូហ្គា ឬ ធ្វើការតាំង សមាធិ។ ប្រសិនបើការជួយខ្លួនឯង នៅតែមិនមានប្រសិទ្ធភាពចំពោះអ្នក នោះអ្នកត្រូវស្វែងរកជំនួយពីអ្នក ដែលមានជំនាញ។
៩. ធ្វើការពិនិត្យតាមដានសម្ពាធឈាមរបស់អ្នក ដោយខ្លួនឯងនៅផ្ទះ និង ធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត អោយបានទៀតទាត់
ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម នោះអ្នកនឹងត្រូវធ្វើការតានដានពីសម្ពាធឈាមរបស់អ្នក នៅផ្ទះ ដោយខ្លួនអ្នក។ អ្នកត្រូវសិក្សាពីការប្រើប្រាស់ ប្រដាប់វាស់សម្ពាធឈាមនៅនឹងដៃរបស់អ្នក។ ធ្វើការពិភាក្សាជា មួយនឹងគ្រូពេទ្យ និង ពិគ្រោះពីរបៀបប្រើប្រាស់វា មុនពេលអ្នកចាប់ផ្តើម ធ្វើការប្រើប្រាស់វាដោយខ្លួនឯង។
ការធ្វើការ ណាត់ជួបជាមួយនឹងគ្រូពេទ្យ ជាទៀតទាត់ ក៏នឹងត្រូវកា្លយជាផ្នែកមួយនៃទំលាប់ជាធម្មតា របស់អ្នក ផងដែរ។ ការទៅពិនិត្យ និង ពិគ្រោះទាំងនេះ គឺអាចតាមដានពីសុខភាព និងកម្រិតសម្ពាធឈាមរបស់អ្នក។
១០. ទទួលការគាំទ្រពី ក្រុមគ្រួសារ និង មិត្តភក្តិ
ការទទួលបាន ការគាំទ្រពីក្រុមគ្រួសារ និងមិតភក្តិ គឺអាចជួយធ្វើ អោយស្ថានភាពសុខភាពរបស់អ្នក បានប្រសើរឡើង។ ពួកគេអាចនឹង លើកទឹកចិត្តអ្នកអោយធ្វើការថែរក្សាខ្លួនឯង ព្យាយាមធ្វើការតានដាន សុខភាពជាមួយនឹងគ្រូពេទ្យ និង បន្តបាននូវទំលាប់នៃការហាត់ប្រាណ ដើម្បីរក្សាសម្ពាធឈាមអ្នក អោយបានស្ថិត ក្នុងកម្រិតធម្មតា។ ធ្វើការពិភាក្សាជាមួយនឹង ក្រុមគ្រួសារ និង មិត្តភក្តិពីបញ្ហាគ្រោះថ្នាក់ នៃជំងឺនេះ ។
ប្រសិនបើអ្នកយល់ថាខ្លួនអ្នកត្រូវការ ការគាំទ្រ និង លើកទឹកចិត្តពី ក្រុមគ្រួសារ និង មិត្តភក្តិ អ្នកអាចពិចារណា ពីការ ចូលរួមរក ក្រុមលើកទឹកចិត្ត។ វិធីនេះ អាចរក្សាទំនាក់ទនងអ្នក អោយផ្សាភ្ជាប់នឹង មនុស្សទាំងឡាយណា ដែលអាចផ្តល់អោយអ្នកបាន នូវការលើកទឹកចិត្ត និង ជម្រុញអោយអ្នកមានភាពក្លាហាន ប្រឈមនឹងបញ្ហា សុខភាពនេះ ៕
- See more at: http://www.health.com.kh/newdetail.php?newid=3957&catid=15#sthash.kWJOTvUk.dpuf
No comments:
Post a Comment