នៅក្នុងច្បាប់ខ្មែរ ការរក្សាសិទ្ធិ មានចែងនៅក្នុងច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលអនុម័តឆ្នាំ២០០៣ ហើយច្បាប់នេះមិនបានចែងហាមមិនឲ្យដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ទេ ក៏ប៉ុន្តែ ក៏មិនមានចែងតម្រូវថា ចាំបាច់ត្រូវតែដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” នេះ ទើបទទួលបាននូវការការពារស្របច្បាប់ដែរ។ និយាយសរុបមកវិញ ឲ្យតែស្នាដៃនិពន្ធណាមួយ បំពេញទៅតាមលក្ខខណ្ឌដែលច្បាប់តម្រូវ ទោះបីជាមាននិមិត្តសញ្ញា “©រក្សាសិទ្ធិ” ឬគ្មាន ក៏នៅតែទទួលបាននូវការការពារពីច្បាប់រក្សាសិទ្ធិដូចគ្នាទាំងអស់។
ហេតុអ្វី បានជាច្បាប់ចែងថា មិនបាច់ដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏បានបែបនេះ?