Friday, December 21, 2012

ត្រៀមខ្លួន​សម្ភាសន៍ ​រក​ការងារ​អោយ​បាន​ជោគជ័យ



ត្រៀមខ្លួន​សម្ភាសន៍ ​រក​ការងារ​អោយ​បាន​ជោគជ័យ

អ្វី​ដែល​អ្នក​ត្រូវ​ដឹង 
- ទម្លាប់​មុន​ពេល​សម្ភាសន៍​របស់​អ្នក​គួរតែ​ស្វ័យប្រវត្តិ​និង​មិន​មាន​ភាព​តានតឹង​។​


- តម្លើង​កម្លាំង​អោយ​ខ្លាំង​បំផុត​សម្រាប់​ការ​សម្ភាសន៍​។​
- ហាត់​សម​ និង​ រៀបចំ​សព្វគ្រប់​ឱ្យ​ហើយ​ ។​
“​ទម្លាប់​មុន​ពេល​សម្ភាសន៍​គឺ​រៀបចំ​សម្រាប់​ឱ្យ​អ្នកមាន​លក្ខណៈសម្បត្តិ​ល្អ​ និង​មាន​ជំនឿ​ចិត្ត​។​
ការ​បង្កើត​ទម្លាប់​មុន​ពេល​សម្ភាសន៍​អាច​ធ្វើ​ឱ្យ​ការ​ព្រួយបារម្ភ​របស់ ​អ្នកខ្លះ​ធូរស្បើយ​ និង​ធានា​ថា​ អ្នក​ទៅ​ដល់​កន្លែង​សម្ភាសន៍​ទាន់​ពេល​និង​រៀបចំ​រួចរាល់​។​  យើង​ធ្វើការ​ប៉ាន់​ស្មានថា​អ្នក​ធ្លាប់​បាន​ធ្វើ​ទម្លាប់​ការ​រៀបចំ​រួច​ហើយ  ដូច​ជា​ ការ​ហាត់​សម​ចម្លើយ​ទៅ​នឹង​សំណួរ ​ដែល​អ្នក​គិត​ថា​គេ​នឹង​សួរ​ និង​សិក្សា​ពី​ក្រុមហ៊ុន​ដែល​អ្នក​ស្នើរ​សុំ​ការងារ​។​ ក្រៅពី​នេះ​ចូរ​អ្នក​បង្កើត​ទម្លាប់​មុន​ពេល​សម្ភាសន៍​គឺ​រៀបចំ​ដើម្បី​ធ្វើ ​ឱ្យ​អ្នកមាន​លក្ខណៈ​ល្អ​និង​មាន​ភាព​ជឿជាក់​។


មុន​ការ​សម្ភាសន៍​ ១​ ស​ប្តា​ហ៍​៖​ ការ​កាត់សក់​(​សំរាប់​មនុស្ស​ប្រុស​)

ភាព​សំអិតសំអាង​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ចំណាប់អារម្មណ៍​ដែល​អ្នក​ បង្កើត​ក្នុង​ពេល​សម្ភាសន៍​ ហើយ​វាចាប់ ផ្តើម​ពី​សក់​របស់​អ្នក​។​ ការ​កាត់សក់​មុន​ ១​ ស​ប្តា​ហ៍​ គឺ​ដើម្បី​ធានា​ថា​អ្នក​នឹង​មិន​ប្រញាប់​ទៅ​កាត់សក់​នៅ​នាទី​ចុង​ក្រោយ​។​ បន្ថែម​លើ​ភាព​តានតឹង​ពី​រូបរាង​របស់​អ្នក​ ការ​កាត់សក់​មុន​ ១​ ស​ប្តា​ហ៍​នេះ​ អាច​ផ្តល់​ពេលវេលា​ខ្លះ​ដល់​សក់​ក្នុង​ការ​លូតលាស់​បន្តិច​ ធ្វើ​ឱ្យ​វា​មើលទៅ​ដូច​ធម្មជាតិ​។

មុន​ការ​សម្ភាសន៍​ ១​ ថ្ងៃ​៖​ អនុវត្តន៍​ធ្វើ​ដំណើរ​ទៅ​កន្លែង​សម្ភាសន៍
មុន​ការ​សម្ភាសន៍​ ១​ថ្ងៃ​ អ្នក​គួរ​អនុវត្តន៍​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​សម្ភាសន៍​ដោយ​ប្រើ​មធ្យោបាយ​ ដូចដែល​អ្នក​នឹង​ប្រើ​នៅ​ថ្ងៃ​សម្ភាសន៍​ ហើយ​តាមដាន​មើល​រយៈពេល​ដែល​ត្រូវ​ចំណាយ​។​ ប្រសិនបើ​អាច​ អ្នក​គួរ​សាកល្បង​នៅ​ពេល​តែ​មួយ​ជាមួយនឹង​ថ្ងៃ​សម្ភាសន៍ដូច្នេះ​អ្នក​អាច​ប៉ាន់ស្មាន​ពី​ស្ថានភាព​ចរាចរណ៍​។​ គិត​ពី​ពេលវេលា​ចំណាយ​សរុប​ និង​បន្ថែម​ពេល​ខ្លះ​ ដូច្នេះ​អ្នក​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ករណី​មានការ​យឺតយ៉ាវ​ដោយ សារ​ចរាចរណ៍​ ហើយ​គណនា​មើល​ដើម្បី​កំណត់​ថា​ពេល​ណា​អ្នក​ត្រូវ​ចេញដំណើរ​។​ ការ​ធ្វើ​តាម​របៀប​នេះ​ អ្នក​នឹង​ទៅ​ដល់​កន្លែង​ទាន់​ពេល​ និង​មិន​ប្រញាប់ប្រញាល់​។​ ប្រសិនបើ​អ្នក​បើក​យាន្ត​យន្ត​ដោយ​ខ្លួនឯង​ អ្នក​ត្រូវ​ចាក់​សាំង​ពេល​ត្រលប់​ទៅ​ផ្ទះ​ ដូច្នេះ​អ្នកមាន​សាំង​ឡាន​ ឬ​ម៉ូតូ​ពេញ​សម្រាប់​ថ្ងៃស្អែក​។
បរាជ័យ​នឹង​កើត​មាន​បើសិនជា​អ្នក​ទៅ​សម្ភាសន៍​យឺត​ពេល​។​

យប់​មុន​ថ្ងៃ​សម្ភាសន៍​៖​ ការ​ហាត់​សម​លើក​ចុង​ក្រោយ

ចំណាយពេល​នៅ​ល្ងាច​មុន​ថ្ងៃ​សម្ភាសន៍​ដើម្បី​អនុវត្តន៍​នៅ​មុខ​កញ្ចក់​។​ ពិនិត្យ​មើល​ចំណុច​ ដែល​អ្នក​ត្រូវ​និយាយ​ ហើយ​សាកល្បង​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នក​គិត​ថា​គេ​នឹង​សួរ​។​ យកចិត្តទុកដាក់​លើ​សម្លេង​ និង​កាយវិការ​របស់​អ្នក​ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​ប្រើ​ទំនាក់ទំនង​ខ្សែ​ភ្នែក​។​ នេះ​ជា​ការ​ហាត់​សម​ចុង​ក្រោយ​។​ ការ​ហាត់​សម​ប្រញាប់ប្រញាល់​នៅ​ពេល​ព្រឹក​មិនល្អ​នោះ​ទេ​ ដូច្នេះ​ប្រើ​ពេល​នេះ​ដើម្បី​កែតម្រូវ​កំហុស​ក្នុង​ការ​និយាយ​របស់​អ្នក​។​

យប់​មុន​ថ្ងៃ​សម្ភាសន៍​៖​ រៀបចំ​សំលៀក​បំពាក់​របស់​អ្នក
មុន​ថ្ងៃ​សម្ភាសន៍​ អ្នក​ត្រូវ​សម្រេចចិត្ត​ថា​ស្លៀក​សំលៀក​បំពាក់​ណា​។​ យប់​មុន​ថ្ងៃ​សម្ភាសន៍អ្នក​ត្រូវ​គិត​ពី​ក្រុមហ៊ុន​ដែល​អ្នក​ដាក់​ពាក្យ​ និង​អ្វី​ជា​សំលៀក​បំពាក់​ដែល​សមរម្យ​។​ ប្រសិនបើ​អ្នក​ធ្លាប់​ទៅ​ការិយាល័យ​នោះ​ពី​មុន​ អ្នក​ត្រូវ​គិត​ពី​សំលៀក​បំពាក់​ដែល​ពួក​គេ​ប្រើ​។​ សំលៀក​បំពាក់​ត្រូវ​ប្រើ​ខុស​គ្នា​ទៅ​តាម​ទីកន្លែង​ដែល​អ្នក​ចង់​ធ្វើ​ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​សំលៀក​បំពាក់​ណា​ដែល​បង្ហាញ​ថា​អ្នក​សាក​សម​នឹង​ ក្រុមហ៊ុន​នោះ​។​ បន្ទាប់​ពី​សម្រេចចិត្ត​រួច​ហើយ ពិនិត្យ​មើល​តាម​ថ្នេរ​សំលៀក​បំពាក់​,​ ស្នាម​ជ្រួញ​ និង​ ឡេវ​។

ព្រឹក​ថ្ងៃ​សម្ភាសន៍​៖​ ធ្វើ​អារម្មណ៍​ឱ្យ​ស្រឡះ
ការ​តានតឹង​ពី​ការ​សម្ភាសន៍​មិន​ធ្វើ​ឱ្យ​ពេលវេលា​ដើរ​លឿន​នោះ​ទេ​ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​កម្លាំង​របស់​អ្នក​លើ​អ្វី​ផ្សេង​។​ ចេញ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក​ជាមួយ​មិត្តភក្តិ​ ឬ​ហាត់ប្រាណ​នៅ​កន្លែង​ហាត់​,​ គួរ​ចំណាយពេល​និង​កម្លាំង​របស់​អ្នក​លើ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ ​ធូរស្បើយ​និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​ ដូច​ជា​អ្នក​ចំណាយពេល​លេង​ដើម្បី​ចាំ​ដល់​ម៉ោង​ណាត់​។

៥​ ម៉ោង​ មុន​ការ​សម្ភាសន៍​៖​ កុំ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន
តាម​បទ​ពិសោធន៍​របស់​យើង​ ការ​បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​មុន​ពេល​សម្ភាសន៍​ជា​ចំណុច​សំខាន់​ដើម្បី​ឱ្យ​ មើលទៅ​ថា​យើង​មាន​អារម្មណ៍​ធូរស្បើយ​។​ ប្រសិនបើ​ការ​សម្ភាសន៍​របស់​អ្នក​គឺ​នៅ​ពេល​ព្រឹក​ ហើយ​អ្នក​មិន​អាច​ធ្វើការ​បាន​ដោយ​មិន​ទទួលទាន​កាហ្វេ​ អ្នក​អាច​ទទួលទាន​វា​ ប៉ុន្តែ​កុំ​ទទួលទាន​ច្រើន​ពេក​។​ រាង​កាយ​របស់​អ្នក​នឹង​បង្កើន​អរ​ម៉ូ​ន​ adrenaline​ កំឡុង​ពេលធ្វើការ​សម្ភាសន៍​ ដូច្នេះ​អ្នក​នឹង​ព្រួយបារម្ភ​។​ ការ​បន្ថយ​ជាតិ​ទឹក ជា​ធម្មតា​គឺ​ល្អ​សម្រាប់​មុន​ពេល​សម្ភាសន៍​ ព្រោះ​វា​បន្ថយ​អារម្មណ៍​តម្រូវការ​នោម​។​ 
២​ម៉ោង​ មុន​ការ​សម្ភាសន៍​៖​ ទៅ​បន្ទប់ទឹក
អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​ភ្លាមៗ​មុន​នឹង​ ចូល​សម្ភាសន៍​ ប៉ុន្តែ​ វា​កាន់តែ​ពិបាក​។​ ដោយ​ការ​កាត់​បន្ថយ​ជាតិ​ទឹក​និង​ទៅ​បន្ទប់ទឹក​ញឹកញាប់​ក្នុង​ប៉ុន្មាន​ម៉ោង ​មុន​ការ​សម្ភាសន៍​អាច​ អ្នក​អាច​ធានា​ថា​ អ្នក​មិន​ត្រូវការ​ទៅ​បន្ទប់ទឹក​ក្នុង​កំឡុង​ពេល​សម្ភាសន៍​ ដែល​ធ្វើ​ឱ្យ​ខូច​អារម្មណ៍​អ្នក​សម្ភាសន៍​នោះ​ទេ​។​ អ្នក​ត្រូវ​មើល​ខ្លួនឯង​ក្នុង​កញ្ចក់​ពេល​អ្នក​ចូល​បន្ទប់ទឹក​ ថា​តើ​ស្មា​ សក់​ និង​ មាន​អង្គែរ​ឬទេ​?

មុន​ពេល​សម្ភាសន៍​៖​ តម្លើង​កម្លាំង
នៅ​ចាំ​រឿង​ Over​ The​ Top​ ដែរ​ឬទេ​?​ តួឯក​ក្នុង​រឿង​បាន​បង្វិល​មួក​របស់​គាត់​ជា​សញ្ញា ​ថា​គាត់​នឹង​ស្រាយចំណង​ សត្រូវ​របស់​គាត់​?​ “​ពេល​ដែល​ខ្ញុំ​បង្វិល​មួក​នេះ​ វា​ដូច​ជា​ការ​ត្រលប់​”​។​ អ្នក​ប្រហែលជា​មាន​របៀប​របស់​អ្នក​ហើយ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ នេះ​ជា​ពេល​ដ៏​ល្អ​ដែល​អ្នក​គួរ​ចាប់ផ្តើម​។​ ជ្រើសរើស​កាយវិការ​មួយ​ ឬ​ របស់​អ្វីមួយ​ ដែល​បង្ហាញ​ថា​អ្នក​កំពុង​ឈាន​ទៅ​ចំណុច​បន្ទាប់​។​ ទោះ​វា​ជា​ការ​រឹតខ្សែ​នាឡិកា​របស់​អ្នក​,​ ទាញ​ស្រោមជើង​សំណាង​ ឬ​ វាយ​កណ្តាប់ដៃ​ទាំង​ពីរ​ទៅ​ក្នុង​អាកាស​,​ ជ្រើស​សកម្មភាព​ណាមួយ​ដែល​អាច​បង្ហាញ​ថា​ “​វា​ជា​ការ​ពិត​”​

ត្រូវ​តែ​ធ្វើ​ជា​ខ្លួនឯង
ទម្លាប់​មុន​ពេល​សម្ភាសន៍​អាច​ជា​ឧបករណ៍​ដ៏​មាន​អំណាច​មួយ​ក្នុង​ការ​ ធានា​ថា​អ្នក​ប្រឹង​អស់ពី​សមត្ថភាព​របស់​អ្នក​។​ នេះ​ជា​ការ​ណែនាំ​របស់​យើង​ចំពោះ​ជំហាន​សម្រាប់​ទម្លាប់​នេះ​ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ ២​ ចំណុច​។​ ទី​ ១​ ធ្វើ​វា​ឱ្យ​ក្លាយទៅជា​ស្វ័យប្រវត្តិ​។​ ចំណុច​នៃ​ទម្លាប់​គឺ​ធ្វើ​តាម​ជំហាន​ទាំងនេះ​គ្រប់ពេល​ ដូច្នេះ​វា​នឹង​ក្លាយជា​អ្វី​ម្យ៉ាង​ដែល​ធានា​បាន​ និង​ពិតប្រាកដ​ ជា​ជាង​ការ​ផ្តល់​ឱ្យ​អ្នក​នូវ​ភាព​កង្វល់​កាន់តែ​ច្រើន​ចំពោះ​ការ​ភ្លេច​ ធ្វើ​វា​។
ទម្លាប់​នោះ​នឹង​គ្មាន​តម្លៃ​ទេ​ ប្រសិនបើ​វា​ស្មុ​គ្រ​ស្មាញ​ពេក​ ឬ​ មានការ​ផ្លាស់​ប្តូរ​ ដូច្នេះ​ រក្សា​វា​ទុក​និង​ជឿជាក់​វា​។​ ទី​ ២​ ប្រើ​ការ​វិនិច្ឆ័យ​ផ្ទាល់ខ្លួន​។​ នេះ​ជា​ការ​ណែនាំ​របស់​យើង​ ប៉ុន្តែ​ប្រើ​នូវ​អ្វី​ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍​ហើយ​រក្សា​វា​ដើម្បី​ តម្រូវ​តាម​តម្រូវការ​អ្នក​។​  កុំ​ខ្លាច​ក្នុង​ការ​បន្ថែម​ជំហាន​ផ្ទាល់​ក្នុង​ទម្លាប់​នេះ​ ទោះជា​វា​ហាក់ដូចជា​រឿង​ឆ្កួត​ដូច​ជា​ ការ​ស្លៀក​ខោអាវ​ក្នុង​សំណាង​របស់​ អ្នក​ក៏​ដោយ​។​ ប្រសិនបើ​វា​មាន​ប្រសិទ្ធភាព​ វា​មាន​តម្លៃ​ ដូច្នេះ​ប្រើ​វា​ចុះ​។
ដោយ​ការ​បង្កើត​ការ​រៀបចំ​នេះ​ អ្នក​អាច​សម្តែង​មុន​ពេល​សម្ភាសន៍​ អ្នក​អាច​ជំនួស​អារម្មណ៍​ច​ម្ង​ល់​ និង​ភាព​ខ្វល់ខ្វាយ​ ដោយ​អារម្មណ៍​របស់​ទម្លាប់​និង​ការ​ធានា​។​ ដូច្នេះ​ស្វែងរក​ជំហាន​នៃ​ទម្លាប់​របស់​អ្នក​ ហើយ​អនុវត្តន៍​រហូត​ទាល់តែ​ល្អ​ ៕

No comments:

Post a Comment