Friday, June 7, 2013
Tuesday, June 4, 2013
អ្វីទៅជា "កន្ទាលត្រអាក"?
កន្ទាលត្រអាក ជាអ្វី?កន្ទាលត្រអាកជាជម្ងឺសើស្បែកមួយប្រភេទ ដែលភាសាបរទេសហៅថា អៀទិខារៀ (Urticaria). ជម្ងឺនេះមិនមែនជាជម្ងឺឆ្លងទេ វាកើតឡើងដោយសារការមានប្រតិកម្មទៅនឹងអ្វីមួយ ឬជម្ងឺអ្វីមួយ។
នៅពេលចេញកន្ទាលត្រអាកលើស្បែក គេសង្កេតឃើញមានផ្ទាំងកន្ទួលប៉ោង ហើយរមាស់។ នៅពេលកាន់តែអេះ វាកាន់តែប៉ោងឡើង។ លក្ខណៈពិសេសរបស់វាគឺប៉ុន្មានម៉ោងក្រោយពីអេះ ផ្ទាំងកន្ទួលនោះស្រកទៅវិញដោយគ្មានបន្សល់ទុកនូវស្លាកស្នាម លើស្បែកទេ ហើយវាអាចចេញនៅកន្លែងផ្សេងទៀត។ វាអាចកើតនៅគ្រប់កន្លែងនៃរាង្គកាយរបស់មនុស្ស ហើយមានរាងប្លែកៗ ខ្លះចេញជាផ្ទាំងៗធំ មានរាងដូចជាផែនទី ខ្លះជាកន្ទួលតូចៗ។
Subscribe to:
Posts (Atom)